ពីនេះ ពីនោះ
ពាក្យ​«​សង្ហារ​» និង «​សង្ហា​» មានន័យ​ដូចគ្នា ឬ​ខុសគ្នា​?
28, Feb 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​«​សង្ហារ និង សង្ហា​» ដូចខាងក្រោម​៖



​ពាក្យ «​សង្ហារ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការនាំយក​; ការ​បំ​ព្រួញ​, សង្ខេប​; ការរួបរួម​; ការទម្លាយ​បង់​; ការបំផ្លាញ​, ការបំបាត់​បង់​, ការផ្ដាច់​ផ្ដិល​។ ខ្មែរ​ច្រើន​ប្រើ​ជា​កិរិយាសព្ទ ដែល​សំដៅ​ដល់​សេចក្ដី​ថា «​បំផ្លាញ​, បំបាត់​បង់​, ផ្ដាច់ផ្ដិល​, សម្លាប់​»​។ ឧទាហរណ៍​៖ សង្ហារជីវិត មានន័យថា ផ្ដាច់ផ្ដិល​ជីវិត​។

​ចំណែក​ពាក្យ​ថា «​សង្ហា​» មាន​ថ្នាក់​ពាក្យ​ជា​គុណនាម មានន័យថា ដែល​រុងរឿង​, មាន​រូបល្អ​អង់អាច ឆើតឆាយ​, ស្រស់​, ស្រស់បស់​។ ឧទាហរណ៍ រូបឆោម​សង្ហា​, តែងខ្លួន​យ៉ាង​សង្ហា​។

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com