ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈឺកែងជើងគួរជួបពេទ្យដែរទេ?
× បើសិនជាការឈឺកែងជើងអ្នកកើតឡើងនៅខាងក្រោមបាតកែងជើងតែម្តង នោះវាទំនងជាបណ្តាលមកពីការរលាកសរសៃនៅបាតជើង (Plantar Fasciitis) នោះតែម្តង។ បើសិនជាការឈឺចាប់នៅខាងក្រោយកែងជើងវិញ នោះអាចជាការរលាកសរសៃខាងកែងជើង (Achilles Tendinitis) វិញ។
ទោះបីជាការឈឺកែងជើងជារោគសញ្ញាដ៏កម្រនៃជំងឺធ្ងន់ធ្ងរក៏ដោយក៏វាអាចរំខានដល់សកម្មភាពធម្មតាៗរបស់អ្នក ជាពិសេសការហាត់ប្រាណបានដែរ។
អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖
• ឈឺចាប់ធ្ងន់ធ្ងរ និងហើមនៅក្បែកែងជើង
• មិនអាចបតប្រអប់ជើងចុះក្រោមបាន ឬលើកម្រាមជើងដើម្បីដើរធម្មតាបាន
• ឈឺកែងជើងផ្សំគ្នានឹងក្តៅខ្លួន ស្ពឹក ឬឈឺឈៀបៗនៅកែងជើង
• ឈឺកែងជើងធ្ងន់ធ្ងរភ្លាមៗក្រោយពីមានរបួសរួច
• ការឈឺចាប់ចេះតែបន្តនៅពេលអ្នកមិនអាចដើរបាន ឬឈបាន
• ឈឺយូរជាងបីសប្តាហ៍ ទោះបីជាក្រោយពីសម្រាកហើយហើយ ឬព្យាបាលដោយស្អំទឹកកក និងការព្យាបាលផ្សេងៗទៀតហើយក៏ដោយ។
ការឈឺកែងជើងច្រើនតែបាត់ទៅវិញដោយខ្លួនឯងដោយការថែទាំសុខភាពដូចខាងក្រោមនេះបើសិនជាមិនមែនជាលក្ខណៈធ្ងន់ធ្ងរ៖
សម្រាក
បើសិនជាអាច ចូរចៀសវាងសកម្មភាពទាំងឡាយណាដែលដាក់សម្ពាធកាន់តែខ្លាំងលើកែងជើងដូចជា ការរត់ ឬឈរយៈពេលយូរ ដើរលើផ្ទៃដែលរឹងៗ។
ទឹកកក
ចូរស្អំទឹកកកនៅលើកែងជើងរយៈពេល ១៥ ទៅ២០នាទី ចំនួនបីដងក្នុងមួយថ្ងៃ។
ប្រើស្បែកជើងថ្មី
ចូរប្រាកដថាស្បែកជើងដែលអ្នកពាក់នោះគឺល្មមជើងល្អ និងផ្តល់នូវការទ្រទ្រង់ច្រើន។ បើសិនជាអ្នកជាអត្តពលករ ចូរជ្រើសរើសស្បែកជើងដែលត្រូវគ្នានឹងកីឡាដែលអ្នកលេង និងផ្លាស់ប្តូរវាឱ្យបានទៀងទាត់ផង។
ថ្នាំបំបាត់ការឈឺចាប់
ថ្នាំអាស្ពីរីន ឬ Ibuprofen (Advil, Motrin IB) អាចកាត់បន្ថយការឈឺចាប់ និងរលាកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com