ពីនេះ ពីនោះ
បន្ថយប្រើស្បោងប្លាស្ទិក ដើម្បីផែនដី! រូបភាពពីហ្វេសប៊ុកសហភាពអឺរ៉ុប
×
បទ ពាក្យ៩
-រំលឹករឿងចាស់ច្បាស់ក្មេងខ្លះសើចយំ ថាសង្គមចាស់លំៗមិនលូតលាស់
ចេះពូកែច្បាស់ណាស់តែខាងកាប់គាស់ ខ្លាំងភ្ជួររាស់រុករានព្រៃដាំដំណាំ។
-ខ្វះគំនិតគិតលៃច្នៃបង្កើតថ្មី ប្រើតែអ្វីដែលមានស្រាប់ជាប្រចាំ
ស្លឹកឈើព្រៃលៃបេះបោចរាប់សិបឆ្នាំ មិនសកម្មរឿងរុករកបង្កើតសោះ។
-ស្លឹកខ្លុងត្បែងចេកឈូកស្វែងរកបេះតោង ក្មេងប្រើស្បោងប្លាស្ទិកច្នៃខ្ចប់របស់
ងាយស្រួលប្រើមានគ្រប់ពណ៌ល្អស្រស់ៗ បត់បែនបោះចោលក៏ងាយរាយតាមខ្យល់។
-មិនងាយខូចតូចដូចធំរុំវេចខ្ចប់ កាប់កាយកប់គប់គ្រវែងលែងភ័យខ្វល់
ស្បោងប្លាស្ទិកអាចរកបានតាមផ្សារថ្នល់ រឿងអ្វីខ្វល់ត្រូវប្រើស្លឹកមកវេចខ្ចប់?
-ងាយមែនពិតគិតឲ្យដល់ខ្វល់កើនទ្វេ មិនលេងទេរឿងប្លាស្ទិកនាំធុញថប់
អ្នកប្រាជ្ញផ្តាំនៅរយឆ្នាំពេលយើងកប់ ដុតខ្យល់ចប់ជាតិពុលសព្វសុសផែនដី។
-លោកអ្នកប្រាជ្ញខ្លាចខ្លាំងពិតគិតផ្តែផ្តាំ មិត្តអើយចាំបើសិនអាចទាំងប្រុសស្រី
កាត់បន្ថយរាល់ប្លាស្ទិកជួយផែនដី អាចដែរអីច្នៃស្លឹកឈើដូចចាស់ៗ?
© រក្សាសិទ្ធិដោយ thmeythmey.com