ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្បែក​ងាយ​នឹង​ជាំ​មែន​ទេ​? វា​អាច​ដោយសារតែ​ជំងឺ​ទាំងអស់នេះ​
09, Sep 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ជាំ​ស្បែក​មានន័យថា សរសៃឈាម​នៅក្រោម​ស្បែក​ត្រូវបាន​បែក ឬ​អាច​និយាយថា​ហូរឈាម​ក្រោម​ស្បែក​។ អ្នកនឹង​មើលឃើញ​ស្បែក​មានការ​ប្រែ​ពណ៌​ត្រង់​កន្លែង​ដែល​ជាំ​នោះ​។ ភាគច្រើន​ការ​ជាំ​ស្បែក​អាច​បង្កឡើង​ដោយ​ការប៉ះទង្គិច​អ្វីមួយ​។ ពេលខ្លះ​វា​ក៏​អាច​កើតឡើង​ដោយសារតែ​អាយុ​កាន់តែច្រើន​ដែរ ជាពិសេស​ស្ត្រី​តែម្តង ដោយសារតែ​សរសៃឈាម​ពួកគេ​ផុយ ហើយ​ស្បែក​ទៅជា​ស្តើង​។ ការ​ជាំ​ស្បែក​ម្តងម្កាល​មិន​បង្ក​ជា​បញ្ហា​អ្វីដែល​ត្រូវ​បារម្ភ​នោះទេ​។ ប៉ុន្តែ​បើសិនជា​អ្នក​ឧស្សាហ៍​ជាំ​ស្បែក ឬ​ងាយ​នឹង​ជាំ​ស្បែក​ធំៗ ឬ​ហូរឈាម​នៅ​កន្លែង​ណា​ផ្សេង​នោះ វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ធ្ងន់ធ្ងរ ដែល​ត្រូវការ​យកចិត្តទុកដាក់​ព្យាបាល​។​



​ជំងឺ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ជាំ​ស្បែ​កបាន​នោះ​មានដូចជា​៖
•    ជំងឺ Cushing Syndrome
•    ជំងឺ​តម្រងនោម​ដំណាក់កាល​ចុងក្រោយ​
•    ការ​កង្វះ​កត្តា​ធ្វើ​ឲ្យ​ឈាមកក (​ប្រូតេអ៊ីន​ក្នុង​ឈាម​ដែលមាន​នាទី​ធ្វើ​ឲ្យ​ឈាមកក​)
•    ជំងឺ​ឈាម​ក្រ​កក​ប្រភេទ A និង B
•    ជំងឺមហារីក​គ្រាប់​ឈាមស​
•    ជំងឺថ្លើម​
•    ជំងឺ​កង្វះ​ប្លា​កែ​ត​
•    កង្វះ​អាហារូបត្ថម្ភ​
•    ជំងឺ Von Willebrand ៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com