សិល្បះ
អន្តរជាតិ
បវរកញ្ញាអាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters ក្លាយជាបវរកញ្ញាចក្រវាឡឆ្នាំ២០១៧ បវរកញ្ញាអាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters ក្លាយជាបវរកញ្ញាចក្រវាឡឆ្នាំ២០១៧។ រូបថត AFP
× បវរកញ្ញាអាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters អាយុ២២ឆ្នាំ បានក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ២០១៧ (Miss Universe 2017) ដែលត្រូវបានរៀបចំឡើងនៅ The AXIS សាល Planet Hollywood ក្រុងឡាសវេហ្កាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ Nel-Peters ត្រូវបន្តតំណែងពីបវរកញ្ញាបារាំង Iris Mittenaere និងជាជ័យលាភីទីពីររបស់អាហ្វ្រិកខាងត្បូង បន្ទាប់ពី Margaret Gardiner សម្រេចបានកាលពីឆ្នាំ១៩៧៨ ។
ការប្រកួតបវរកញ្ញាចក្រវាឡលើកទី៦៦នេះ មានការចូលរួមពីបេក្ខនារី ចំនួន៩២ប្រទេស និងរដ្ឋនៅលើពិភពលោក។ បវកញ្ញាកម្ពុជា ប៊ី សុធារី រួមជាមួយបវរកញ្ញាឡាវ Souphaphone Somvichith និងបវរកញ្ញាណេប៉ាល់ Nagma Shrestha បានក្លាយបេក្ខនារីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងនោះ ដែលបង្ហាញវត្តមានក្នុងការប្រកួតបវរកញ្ញាចក្រវាឡ។
បវរកញ្ញាចក្រវាឡ (Miss Universe 2017)
– Demi-Leigh Nel-Peters (អាហ្វ្រិកខាងត្បូង)
លេខ២៖
– Laura González (កូឡុំប៊ី)
លេខ៣៖
– Davina Bennett (ហ្សាម៉ៃអ៊ីក)
ស្ថិតក្នុងចំណោម៥នាក់កំពូល៖
– Maria Poonlertlarp (ថៃ)
– Keysi Sayago (វេណេស៊ុយអេឡា)
ស្ថិតក្នុងចំណោម១០នាក់កំពូល៖
– Monalysa Alcântara (ប្រេស៊ីល)
– Lauren Howe (កាណាដា)
– Rachel Peters (ហ្វីលីពីន)
– Sofía del Prado (អេស្ប៉ាញ)
– Kára McCullough (អាមេរិក)
ស្ថិតក្នុងចំណោម១៦នាក់កំពូល៖
– Roxana Qiu (ចិន)
– Shanaelle Petty (ក្រូអាស៊ី)
– Ruth Quashie (ហ្គាណា)
– Anna Burdzy (អង់គ្លេស)
– Cailín Toíbín (អៀរឡង់)
– Christina Peiris (ស្រីលង្កា)
រង្វាន់ផ្សេងទៀត៖
បវរកញ្ញារួសរាយរាក់ទាក់ Congeniality៖ Laura de Sanctis (ប៉ាណាម៉ា)
បវរកញ្ញាស្លៀកពាក់ប្រពៃណីស្អាតជាងគេ (Best National Costume)៖ Momoko Abe (ជប៉ុន)៕
Tag:
បវរកញ្ញា
Miss Universe
© រក្សាសិទ្ធិដោយ thmeythmey.com