សិល្បះ
អន្តរជាតិ
បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Demi-Leigh Nel-Peters ក្លាយជា​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៧
27, Nov 2017 , 11:55 am        
រូបភាព
បវរកញ្ញាអាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters ក្លាយជាបវរកញ្ញាចក្រវាឡឆ្នាំ២០១៧។ រូបថត AFP
បវរកញ្ញាអាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters ក្លាយជាបវរកញ្ញាចក្រវាឡឆ្នាំ២០១៧។ រូបថត AFP
ដោយ: រួបរួម
​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Demi-Leigh Nel-Peters អាយុ​២២​ឆ្នាំ បាន​ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៧ (Miss Universe 2017) ដែល​ត្រូវបាន​រៀបចំឡើង​នៅ The AXIS សាល Planet Hollywood ក្រុង​ឡាស​វេ​ហ្កា​ស រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ Nel-Peters ត្រូវ​បន្ត​តំណែង​ពី​បវរកញ្ញា​បារាំង Iris Mittenaere និង​ជា​ជ័យលាភី​ទី​ពីរ​របស់​អាហ្វ្រិក​ខាងត្បូង បន្ទាប់ពី Margaret Gardiner សម្រេចបាន​កាលពី​ឆ្នាំ​១៩៧៨ ។​



​ការប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​លើក​ទី​៦៦​នេះ  មានការ​ចូលរួម​ពី​បេ​ក្ខ​នារី ចំនួន​៩២​ប្រទេស និង​រដ្ឋ​នៅលើ​ពិភពលោក​។  បវ​កញ្ញា​កម្ពុជា ប៊ី សុធា​រី រួមជាមួយ​បវរកញ្ញា​ឡាវ Souphaphone Somvichith និង​បវរកញ្ញា​ណេ​ប៉ាល់ Nagma Shrestha បានក្លាយ​បេ​ក្ខ​នារី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំងនោះ ដែល​បង្ហាញ​វត្តមាន​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​។​

​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe 2017)​   
– Demi-Leigh Nel-Peters (​អាហ្វ្រិក​ខាងត្បូង​)



​លេខ​២៖
– Laura González (​កូ​ឡុំ​ប៊ី​)
​លេខ​៣៖​    ​
– Davina Bennett (​ហ្សា​ម៉ៃ​អ៊ី​ក​)

​ស្ថិតក្នុង​ចំណោម​៥​នាក់​កំពូល​៖​    ​
– Maria Poonlertlarp (​ថៃ​)
– Keysi Sayago (​វេ​ណេ​ស៊ុយ​អេ​ឡា​)

​ស្ថិតក្នុង​ចំណោម​១០​នាក់​កំពូល​៖
– Monalysa Alcântara (​ប្រេ​ស៊ី​ល​)
– Lauren Howe (​កាណាដា​)
– Rachel Peters (​ហ្វីលីពីន​)
– Sofía del Prado (​អេ​ស្ប៉ា​ញ​)
– Kára McCullough (​អាមេរិក​)

​ស្ថិតក្នុង​ចំណោម​១៦​នាក់​កំពូល​៖
– Roxana Qiu (​ចិន​)
– Shanaelle Petty (​ក្រូ​អាស៊ី​)
– Ruth Quashie (​ហ្គា​ណា​)
– Anna Burdzy (​អង់គ្លេស​)
– Cailín Toíbín (​អៀរ​ឡង់​)
– Christina Peiris (​ស្រីលង្កា​)

​រង្វាន់​ផ្សេងទៀត​៖​    ​
​បវរកញ្ញា​រួសរាយ​រាក់ទាក់ Congeniality៖ Laura de Sanctis (​ប៉ា​ណា​ម៉ា​)
​បវរកញ្ញា​ស្លៀកពាក់​ប្រពៃណី​ស្អាត​ជាងគេ (Best National Costume)៖ Momoko Abe (​ជប៉ុន​)៕
 

Tag:
 បវរកញ្ញា​
  Miss Universe
© រក្សាសិទ្ធិដោយ thmeythmey.com