ជាតិ
ពីនេះ ពីនោះ
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច? 
×![]()
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេចផលឬផលសម្រេច, សេចក្តីស័ក្តិសិទ្ធិ, អំណាច, សេចក្តីអង់អាច, សេចក្តីសម្រេចតាមអំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែលសម្រេចហើយ, ដែលសម្រេចតាមមាត្រាច្បាប់, ដែលស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មានប្រាជ្ញាវាងវៃ៕ [ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)] © រក្សាសិទ្ធិដោយ thmeythmey.com