ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រឿង​ស្រវឹង​ជាដើម​ហេតុ​ផ្ទាល់​នៃ​មហារីក ៧​ប្រភេទ​
08, Aug 2023 , 6:59 am        
រូបភាព
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online  បាន​ឲ្យ​ដឹងថា ទោះបីជា​ញ៉ាំ​ស្រា​តែមួយ​កែវ​ក្នុង​មួយថ្ងៃ​ក៏​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ដែរ ហើយ​ការសិក្សា​បានបញ្ជាក់​ទៀតថា គ្រឿង​ស្រវឹង​មាន​ជាប់ទាក់ទង​នឹង​ការកើត​ជំងឺមហារីក​យ៉ាងហោចណាស់ ៧​ប្រភេទ​ឯណោះ​។



​ដំណឹង​នេះ​បានមកពី​ការសិក្សា​ឡើងវិញ​មួយ​ពី​ការសិក្សា​មុនៗ ដើម្បី​វាយតម្លៃ​ទៅលើ​ភាពរឹងមាំ​នៃ​អំណះអំណាង​ដែល​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​កើតជា​ជំងឺមហារីក​។ ការរកឃើញ​ដ៏​សំខាន់​នោះ​គឺថា អំណះអំណាង​ដែល​រកឃើញ​នោះ​គាំទ្រ​ទៅលើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​មហារីក​ចំនួន​៧ ដោយ​ក្នុងនោះ​មាន មហារីក​បំពង់ក បំពង់​លើ​ក្រពះ ថ្លើម ពោះវៀនធំ ចុង​ពោះវៀនធំ និង​សុដន់​ស្ត្រី​។

​ទំនាក់ទំនង​នេះ​ត្រូវបាន​គេ​ិ​យាយ​ថា វា​មាន​ភាព​ខ្លាំងក្លា​បំផុត​នៅពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ប៉ុន្តែ​ការសិក្សា​នេះ​បាន​និយាយទៀតថា ទោះបីជា​ញ៉ាំ​ក្នុង​កម្រិត​ទាប ឬ​មធ្យម​ក៏ដោយ ក៏​អាច​នាំ​ឲ្យ​កើតជា​ជំងឺមហារីក​បានដែរ ដោយសារតែ​វា​គឺជា​គ្រឿង​ស្រវឹង​។ ការសិក្សា​និយាយទៀតថា វា​មិនមាន​អំណះអំណាង​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ដែលមាន​សុវត្ថិភាព​ឡើយ​។

​យ៉ាងណាមិញ យក​ល្អ​គួរតែ​យល់ថា ការ​រំលឹក​ឡើងវិញ​មួយ​នេះ​មិនមែន​និយាយ​អំពី​រៀប​ដែល​អ្នកដឹកនាំ​សិក្សា​សម្គាល់ និង​វាយតម្លៃ​ទៅលើ​ការស្រាវជ្រាវ​ដែល​បានធ្វើ​រួច​នោះទេ​។ យើង​មិនដឹងថា រាល់​ការស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​គេ​ចាត់ទុកថា​ចូលរួម​ក្នុងការ​សិក្សា​នេះ​ឬ​អត់​ទេ ហើយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ត្រូវតែ​ពិចារណា​បន្ថែម​ដោយមាន​ការបញ្ចូល​គំនិត​ច្រើន​ផងដែរ​។

​ទោះបីជា​យ៉ាងណាក៏ដោយ ការរកឃើញ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​រវាង​គ្រឿង​ស្រវឹង និង​មហារីក​ទាំង​៧​នេះ ត្រូវបាន​គេ​សម្គាល់​ដឹង​រួចទៅហើយ​។ យ៉ាងណាមិញ វា​ក៏​មិនមាន​កម្រិត​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ណាមួយ​ដែលមាន​សុវត្ថិភាព ហើយ​ស្ត្រី និង​បុរស​ក៏​មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង ១៤​ដង​ក្នុង​មួយ​សប្តាហ៍​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com