ពីនេះ ពីនោះ
រូបត្លុក
“If you are born poor it’s not your mistake. But, if you die poor it’s your mistake.”
× ភ្នំពេញ៖ ការគិតរបស់មនុស្ស គឺខុសគ្នា។ ដោយសារតែការគិតខុសគ្នានេះហើយ ទើបលក្ខខណ្ឌជីវិតនៃបុគ្គលម្នាក់ៗខុសគ្នា។ អ្នកខ្លះសម្រេចចិត្តមិនសូវចង់ធ្វើការងារច្រើន, មិនចូលចិត្តការងារលំបាក, ការងារប្រឈម, មិនសូវចង់រៀនសូត្រច្រើន។ល។ រីឯ អ្នកខ្លះទៀត ចូលចិត្តធ្វើការងារច្រើន, ធ្វើការងារហ្មត់ចត់, ចូលចិត្តការងារណាដែលប្រឈម, ចូលចិត្តគំនិតបង្កើតអ្វីដែលថ្មី។ល។ សរុបសេចក្តីមកវិញ ជីវិត គឺខ្លី! តើគួរធ្វើអ្វីឲ្យជីវិតមានន័យ? នេះ គឺជាចម្លើយដែលម្នាក់ៗត្រូវតែសម្រេចចិត្តទទួលយកដោយខ្លួនឯង។ ប៉ុន្តែ សូមចងចាំថា លុយកាក់, ទ្រព្យសម្បត្តិ, ចំណេះ មិនអាចធ្លាក់មកពីលើមេឃ ហើយរត់ចូលហោប៉ៅ ឬចូលខួរក្បាលរបស់លោកអ្នកឡើយ ប្រសិនបើលោកអ្នកខ្ជិល លោកអ្នកមិនចង់ធ្វើការនោះ។ លោក Bill Gates ថៅកែក្រុមហ៊ុន Microsoft និយាយថា ប្រសិនបើអ្នកកើតមកក្រ មិនមែនជាកំហុសអ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ វាគឺជាកំហុសរបស់អ្នក៕ “If you are born poor it’s not your mistake. But, if you die poor it’s your mistake.”
© រក្សាសិទ្ធិដោយ thmeythmey.com