កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត hat-trick លើក​ទី​៥០ ជួយ Real ឡើង​លេខ​៣ ក្នុង​តារាង La Liga
19, Mar 2018 , 1:34 pm        
រូបភាព
 Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់ឯង និង​ជា hat-trick លើក​ទី​៥០ របស់គេ​ក្នុង​អាជីព ដែល​ធ្វើបាន​នា​ការប្រកួត​ដែល Real Madrid យកឈ្នះ Girona ៦-៣ នៅ​រាត្រី​ថ្ងៃទី ១៨ ខែមីនា នៃ​ក្របខណ្ឌ La Liga ។​


​លទ្ធផល ៦-៣ របស់​ក្រុម​លោក Zinedine Zidane លើ​ក្រុម Girona ធ្វើបាន​ដោយ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​៤​គ្រាប់​ម្នាក់ឯង​នៅ​នាទី ១១, ៤៧, ៦៤, ៩០ និង​២​គ្រាប់​ទៀត​ធ្វើបាន​ដោយ Lucas Vazquez និង Gareth Bale​។​
 
៤​គ្រាប់​របស់​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United ជាការ​ធ្វើបាន hat-trick លើក​ទី​៥០​របស់គេ និង​ជា​ការរក​គ្រាប់​បាល់​ចំនួន​២១​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១១​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​កម្មវិធី​ផងដែរ​។​
 
​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​រហស្សនាម​អធិរាជ​សរ​អាច​ឡើងទៅ​ឈរ​លេង​៣ ជំនួស Valencia វិញ​ក្នុង​តារាង​លី​ក​បាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ​វិញ ប៉ុន្តែ​នៅតែ​ដាច់​ឆ្ងាយ​ពិន្ទុ​គូរ​ប្រជែង Barcelona ដែល​នៅ​កំពូល​តារាង​រហូតដល់​ទៅ ១៥​ពិន្ទុ និង​ក្រុម​លេខ​២ Atletico Madrid ចំនួន ៤​ពិន្ទុ ខណៈ​នៅសល់តែ​៩​ប្រកួត​ប៉ុណ្ណោះ​នឹងត្រូវ​បញ្ចប់​រដូវ​កាល ២០១៧-២០១៨ នេះហើយ​។​
 
​លទ្ធផល​ស៊ុត​បញ្ចូល​ទី​របស់ Ronaldo ក្នុង​១១​ប្រកួត​ចុងក្រោយ​៖
 ២១ មករា​, La Liga - Real Madrid ៧-១ Deportivo La Coruna (Ronaldo ២​គ្រាប់​)
 
២៧ មករា​, La Liga - Valencia ១-៤ Real Madrid (Ronaldo ២​គ្រាប់​)
 
៣ កុម្ភៈ​, La Liga - Levante ២-២ Real Madrid ( Ronaldo គ្នាន​គ្រាប់​បាល់​)
 
១០ កុម្ភៈ​, La Liga - Real Madrid ៥-២ Real Sociedad (Ronaldo ៣​គ្រាប់​)
 
១៤ កុម្ភៈ​, Champions League - Real Madrid ៣-១ Paris St-Germain (Ronaldo ២​គ្រាប់​)
 
១៨ កុម្ភៈ​, La Liga - Real Betis ៣-៥ Real Madrid (Ronaldo ១​គ្រាប់​)
 
 ២៤ កុម្ភៈ​, La Liga - Real Madrid ៤-០ Alaves (Ronaldo ២​គ្រាប់​)
 
៣ មីនា​, La Liga - Real Madrid ៣-១ Getafe (Ronaldo ២​គ្រាប់​)
 
៦ មីនា​, Champions League - Paris St-Germain ១-២ Real Madrid (Ronaldo ១​គ្រាប់​)
 
១០ មីនា​, La Liga - Eibar ១-២ Real Madrid (Ronaldo ២​គ្រាប់​)
 
 ១៨ មីនា​, La Liga - Real Madrid ៦-៣ Girona (Ronaldo ៤​គ្រាប់​)

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com