ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ដឹង​អត់ ហេតុអ្វី​គេ​យក​ស្មុគ​,​មួក​,​អង្រុត មក​តែង​នៅមុខ​អង្គរតូច​?
14, Apr 2018 , 1:50 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ នៅ​ពីមុខ​អង្គរតូច​នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ មាន​តុបតែង​សម្ភារ​ដែល​ធ្វើ​ពី​ស្លឹកត្នោត​ដូចជា ទង់ជាតិ​, ស្មុគ​, មួក និង​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត​។ បើតាម​លោក ប្រាក់ សោភ័ណ ប្រធាន​ក្រុមការងារ​រៀបចំ​សួន​ញញឹម​អង្គរ បាន​ប្រាប់​ឲ្យ​ដឹងថា ទីតាំង​ដែល​តុបតែង​ពី​ស្លឹកត្នោត​នេះ ហៅថា សួន​ញញឹម​អង្គរ ដែល​រៀបចំឡើង​ក្នុង​បំណង​លើកស្ទួយ និង​គាំទ្រ​សិប្បកម្ម​ខ្មែរ​។



សម្ភារ​ដែល​តុបតែង​នៅ​សួន​ញញឹម​អង្គរ​នេះ សុទ្ធសឹង​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ស្មុគ​វែង ខ្លី ជ្រុង មូល​, មួក អង្រុត និង​សម្ភារ​ផ្សេងៗ​ជាច្រើន ដែល​តែង​លម្អ​តាម​ដងផ្លូវ​មុខ​អង្គរតូច​នេះ មាន​ចំនួន ១​ម៉ឺន​៥​ពាន់ ពិសេស​ទង់ជាតិ​ធ្វើ​ពី​ស្លឹកត្នោត តុបតែង​នៅ​សងខាង​មាន​ចំនួន ១០០​សន្លឹក​ផងដែរ​។ សម្ភារ​ស្លឹកត្នោត​ទាំងនេះ ជា​ស្នាដៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី នៃ​ខេត្តសៀមរាប​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ប្រាក់ សោភ័ណ ប្រធាន​ក្រុមការងារ​រៀបចំ​សួន​ញញឹម​អង្គរ​។

សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​thmeythmey.com និង​លោក ប្រាក់ សោភ័ណ ប្រធាន​ក្រុមការងារ​រៀបចំ​សួន​ញញឹម​អង្គរ​ដូចតទៅ​៖



​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com