ភ្ញៀវទេសចរ​ជាង ១០​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» នៅ​ថ្ងៃ​ចូលឆ្នាំ​

ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ភ្ញៀវទេសចរ​ជាង ១០​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» នៅ​ថ្ងៃ​ចូលឆ្នាំ​
17, Apr 2018 , 1:30 pm         2388
រូបភាព
រូបពី​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ
រូបពី​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ
​កំពង់ស្ពឺ​៖ រយៈពេល ៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» ដែល​រៀបចំ​នៅ​សួនច្បារ​សម្ដេច ជួន ណាត ក្នុង​ក្រុង​ច្បារមន មាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ចំនួន ១០​ម៉ឺន​នាក់ ដែល​កើនឡើង​ជាង​បណ្ដា​ឆ្នាំមុនៗ ។


 
​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​កំពង់ស្ពឺ​សង្ក្រាន្ត​» មាន​ភ្ញៀវ​ទេស​មក​កម្សាន្ត​ចំនួន ១០៩,000​នាក់​។ បើតាម​លោក សរ សុ​ពុ​ត្រា «​កំពង់ស្ពឺ​សង្ក្រាន្ត​» មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន ដែល​ព្រឹត្តិការណ៍​នេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ប្លែកៗ មិន​ធ្លាប់មាន​ពីមុនមក​។​
 
​អភិបាលរង​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ​រូបនេះ អះអាងថា ព្រឹត្តិការណ៍​នេះ នឹង​បន្ត​រៀបចំ​នៅ​ឆ្នាំក្រោយ​ទៀត ដើម្បី​នាំ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ។​ក្នុង​ព្រឹត្តិការណ៍ «​កំពង់​សង្ក្រាន្ត​» ឆ្នាំ​២០១៨ មាន​ចែកជូន​នូវ​ទឹក​សុទ្ធ​និង​ផ្លែឈើ ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​កម្សាន្ត​ផងដែរ​។​
 
​លោក សរ សុ​ពុ​ត្រា បញ្ជាក់ថា បញ្ហា​សន្តិសុខ សុវត្ថិភាព គឺ​ល្អ ១០០​ភាគរយ មិនមាន​ជា​បញ្ហា​ចោទ​នោះទេ​។ សូមបញ្ជាក់ថា «​កំពង់ស្ពឺ​សង្ក្រាន្ត​» ឆ្នាំ​២០១៨​នេះ ជា​ព្រឹត្តិការណ៍​លើក​ទី​៣​ហើយ ដោយ​ក្នុងឆ្នាំនេះ កំពង់ស្ពឺ​សង្ក្រាន្ត​មាន​តាំង​បង្ហាញ​ផ្លែ​ត្នោត​យក្ស ដែលមាន​កម្ពស់ ២​ម៉ែត្រ​កន្លះ​ផងដែរ​៕
 









​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


Tag:
 សង្ក្រាន្ត​
  កំពង់ស្ពឺ​សង្ក្រាន្ត​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next