«​សង្ក្រាន្ត​កោះកុង​» ទទួលបាន​ភ្ញៀវទេសចរ​ជាង​៣​ម៉ឺន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
«​សង្ក្រាន្ត​កោះកុង​» ទទួលបាន​ភ្ញៀវទេសចរ​ជាង​៣​ម៉ឺន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​
17, Apr 2018 , 4:19 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តកោះកុង
រូបពីរដ្ឋបាលខេត្តកោះកុង
​កោះកុង​៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​«​ស​ង្ក្រា​ន​កោះកុង​» ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ មាន​ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ ជាង​៣​ម៉ឺន​នាក់ បាននាំគ្នា​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ​។​


 
​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកោះកុង លោក ប៊ុន បៀ​វ បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​សរុប ទៅលេង​សង្ក្រាន្ត​កោះកុង​នៅ​ឆ្នាំនេះ មាន ៣៤,៨៤៣​នាក់ ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ២៦,៤៣២​នាក់ កើនឡើង​១,៦២១​នាក់ ស្មើនឹង​៦,៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ ចំណែក​ភ្ញៀវទេសចរ​បរទេស ៨,៤១១​នាក់ កើនឡើង​២,៩០៩​នាក់ ស្មើនឹង​៥២,៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។​
 
​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​រមណីយដ្ឋាន ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នោះ គឺ​ការលេង​ល្បែង​ប្រជាប្រិយភាព ដូចជា ចោល​ឈូង ទាញ​ព្រ័ត លាក់កន្សែង ស្ដេចចង់ វាយក្អម ខ្លែង​ចាប់កូនមាន់ លោត​បាវ រាំ​កម្សាន្ត​នៅតាម​វត្ត​អា​រ៉ា​ម សហគមន៍​ទេសចរណ៍ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​។ ក្រៅពីនេះ​ក៏មាន​ការរៀបចំ​រាំ​កម្សាន្ត​នៅ​សួនច្បារ​មុខ​សាលាខេត្ត ដែល​រៀបចំ​ដោយ​សាលា​ខេត្តកោះកុង និង​អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​សារព័ត៌មាន​ថ្មីៗ ទទួលបាន​ពី​ប្រធាន​ទេសចរណ៍​ខេត្តកោះកុង​។​

រូបពីរដ្ឋបាលខេត្តកោះកុង
 
​ងាក​មក​បញ្ហា​សន្តិសុខ​វិញ ពុំមាន​បញ្ហា​ប្រឈម​អ្វី​កើតឡើង​ទេ ដោយសារ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្តកោះកុង ស្ថាប័ន​ពាក់ព័ន្ធ​បានដាក់​វេន​ប្រចាំការ​តាម​គោលដៅ​ទេសចរណ៍ និង​តាម​ដងផ្លូវ​សាធារណរ​យៈ​ពេល​ចូលឆ្នាំ​៣​ថ្ងៃនេះ​។ 

ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកោះកុង បាន​បញ្ជាក់ថា​៖«​ដោយមាន​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង ខេត្តកោះកុង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​មានការ​កើនឡើង​ពី​១៧​ភាគរយ​ទៅ​៤៥​ភាគរយ​»​។​

​រូបពីរដ្ឋបាលខេត្តកោះកុង
 
​ប៉ុន្តែ​ចំណុចខ្សោយ​របស់​អាជ្ញាធ​រ​ខេត្តកោះកុង​នោះ គឺ​ការទប់ស្កាត់​បញ្ហា​ដំឡើងថ្លៃ​សេវា​នានា នៅក្នុង​ខេត្ត​។ មន្ទី​ទេសចរណ៍​ខេត្តកោះកុង បានទទួល​ស្គាល់​ចំណុចខ្សោយ​ខ្លួន​ថា បញ្ហា​អាជីវករ​មានការ​កើនឡើង​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ​នៅក្នុង​អំឡុង​ថ្ងៃ​ចូលឆ្នាំ​នៅ​កើតមាន​។ ជាពិសេស​ការប្រមូល​សំរាម​មានការ​កកស្ទះ​តាម​កន្លែង​អាជីវកម្ម និង​ផ្ទះ​ប្រជាជន​មួយចំនួន ដោយសារតែ​ខ្វះ​អ្នកប្រមូល​សំរាម បាន​ឈប់សម្រាក​នៅ​ចូលឆ្នាំ​។​
 
​ត្រង់ចំណុច​នេះ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត សន្យា​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អាជីវករ ផ្ដល់​សេវាកម្ម​ល្អ ឲ្យ​ស្របតាម​ការណែនាំ​របស់​ទេសចរណ៍ ក៏ដូចជា​មន្ទី និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​ខេត្តកោះកុង នាឱកាស​ក្រោយ​ទៀត​៕
 

 









​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


Tag:
 ​សង្ក្រាន្ត​កោះកុង​
 ​ភ្ញៀវទេសចរ​
 ​ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 63819 [1] => 9,77,76 [2] => «​សង្ក្រាន្ត​កោះកុង​» ទទួលបាន​ភ្ញៀវទេសចរ​ជាង​៣​ម៉ឺន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​ [3] => content [4] => [5] => ​សង្ក្រាន្ត​កោះកុង​,​ភ្ញៀវទេសចរ​,​ចូលឆ្នាំ​ [6] => 42 [7] => 0 [8] => សង្រ្កាន្តឆ្នាំថ្មី )