អត្ថបទពាណិជ្ជកម្ម
តោះ ចូលរួម​ជាមួយ CCC ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​សហគមន៍​លើក​ទី​៥​នៅ​ខេត្តសៀមរាប​!
19, Apr 2018 , 5:09 pm        
រូបភាព
ដោយ:
​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ដែល​ហៅ​កាត់​ថា CCC ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​មូលនិធិ មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ខេត្តសៀមរាប លើក​ទី​៥  នា​ថ្ងៃអាទិត្យ ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​។ បច្ចុប្បន្ន ក្រុមហ៊ុន​មួយចំនួន​បាន​បន្ត និង​ចូលរួម​សហការ ហើយ​អ្នករៀបចំ​កម្មវិធី​រំពឹងថា នឹងមាន​បណ្តា​ក្រុមហ៊ុន​ផ្សេងទៀត​ចាប់អារម្មណ៍​ដើម្បី​បុព្វហេតុ​សប្បុរស​សម្រាប់​ម​ន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ឆា​។​

«​តោះ​!!! ជិះ​កង់​ដើម្បី​សហគមន៍​» នឹង​ឈាន​ចូលដល់​ខួប​ទី​៥​របស់ខ្លួន​ហើយ នា​ថ្ងៃទី​២៧ ខែឧសភា​។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ (CCC) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប មួយ​នេះ ទទួលបាន​នូវ​ការចូលរួម និង​ការឧបត្ថម្ភ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

«​យើង​រំពឹងថា នឹងមាន​អ្នកចូលរួម​ប្រមាណ​៨០០​នាក់​សម្រាប់​ព្រឹត្តិការណ៍​នាពេលខាងមុខ​»​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម ប៊ុន​ថា​ន់ ប្រធាន​ក្លិប​អ្នកជិះ​កង់​ដើម្បី​សហគមន៍​។ លោក​បានបញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​ជិះ​កង់​នេះ ក្លាយជា​ចំណែក​មួយ​យ៉ាងខ្លាំង​ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ហើយក៏​ជាការ​បង្កើន​មិត្តភាព ក្តី​រីករាយ តាមរយៈ​ជំនួប​ជិះ​កង់​កម្សាន្ត និង​កម្មវិធី​សប្បាយ​ផ្សេងៗ​។​

 ​

លោក ប៊ុន​ថា​ន់ បាន​លើកឡើងថា ក្រៅពី​ចង់បាន​ចំនួន​អ្នកចូលរួម​ទៅតាម​គោលដៅ​ដែល​បានកំណត់ ក្លឹប CCC អំពាវនាវ​ការចូលរួម​វិភាគទាន​បន្ថែម​ពី​សំណាក់​សហគ្រាស ក្រុមហ៊ុន​នានា ដើម្បី​សកម្មភាព​សប្បុរសធម៌ ពោលគឺ​ការជួយ​ដល់​កុមារ​កម្ពុជា ដែល​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​។​

​កាលពី​ឆ្នាំ​២០១៤ ព្រឹត្តិការណ៍ «​តោះ​!!! ជិះ​កង់​ដើម្បី​សហគមន៍​» ទទួលបាន​ថវិកា​ជាង​២៥០០​ដុល្លារ​អាមេរិក​ពី​អ្នកចូលរួម​ជិះ​កង់​ជាង​២០០​នាក់ និង​ដៃគូ​ឧបត្ថម្ភ​ជាង​២០​។  នៅ​ឆ្នាំ​២០១៥ ថវិកា​បាន​កើន​ដល់​ជាង​៧០០០​ដុល្លារ​អាមេរិក ដោយ​អ្នកចូលរួម​ជិះ​មាន​ជាង​៣០០​នាក់ ហើយ​ដៃគូ​ឧបត្ថម្ភ​មាន​ជិត​៤០ ។​



​ឈានដល់​ឆ្នាំ​២០១៦ ក្លឹប CCC ទទួលបាន​ថវិកា​ឡើងដល់​ជាង​១៧០០០​ដុល្លារ​អាមេរិក និង​២​លាន​រៀល ដោយ​អ្នកចូលរួម​ជិះ​កើន​ដល់​ជាង​៥៥០​នាក់ និង​ដៃគូ​ឧបត្ថម្ភ​ជិត​៥០​។ កាលពី​ឆ្នាំមុន ចំណូល​សប្បុរសធម៌​នេះ កើន​ដល់​ជាង​១៨០០០​ដុល្លារ​អាមេរិក ខណៈ​អ្នកជិះ​ឡើងដល់​ជិត​៧៥០​នាក់ និង​ដៃគូ​ឧបត្ថម្ភ​មាន​ចំនួន​ជាង​៣០ ។​

​មកដល់ពេលនេះ ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តា​ល់ (NVC Corportation) បាន​ឧបត្ថម្ភ​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក និង​ទឹក​សុទ្ធ​៥០​កេស ហើយ​ក្រុមហ៊ុន និង​អាជីវកម្ម​ដែលជា​ដៃគូ​សំខាន់ៗ​ផ្សេងទៀត​រួមមាន ហាង​លក់​និង​ជួល​កង់​អាំង​គឹម​សាន ក្រុមហ៊ុន​ទេសចរណ៍ យូ​និក​អែ​ត​វេន​ឈ័​រ ហាង​បញ្ចាំ We-TC  និង​អាស៊ី​វេរ​លុយ​។​

​ជាមួយគ្នានេះ​ផងដែរ ព្រឹត្តិការណ៍ CCC ទទួលបាន​នូវ​ការឧបត្ថម្ភ​បន្ថែម​ពី ភោជនីយដ្ឋាន សាលា​ឫស្សី ហា​តា​លក់​គ្រឿងសំណង់ ភោជនីយដ្ឋាន អាស៊ាន​ឃ្វែរ កាប៊ីន​កាហ្វេ ហាង​ប្តូរប្រាក់​ហាក់​ជួង ក្រុមហ៊ុន​តោះ​ទៅ Asian Street Food Cambodia ភោជនីយដ្ឋាន ពូ & បា ក្រុមហ៊ុន​AngkorCyclingTours ភោជនីយដ្ឋាន ម៉ា​យ​ខា​ហ្គោ ក្រុមហ៊ុន​កូហ្វី​(Kofi) ហាង​លក់​សំលៀកបំពាក់​អ្នក​បង​ហ្វេ​សិន Focallure និង​ភោជនីយដ្ឋាន​ផ្សិត​ក្រហម​។​

​ការចុះឈ្មោះ​ជិះ​កង់​មាន​តំលៃ​១៥​ដុល្លារ រួមបញ្ចូល អាវយឺត​១ បាយ​កញ្ចប់​ថ្ងៃត្រង់​មួយពេល ទឹក និង​ការជួល​កង់​ជិះ​មួយថ្ងៃ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​៖
-Kim Bunthann 012652111
-Neak Bong HS Nary 012639956
-MB Baty 012834756
-Aing Pisal 092999199
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/cyclingcommunityclub/




© រក្សាសិទ្ធិដោយ thmeythmey.com