ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សមត្ថកិច្ច រកឃើញសារធាតុមីក្នុងផ្កាគូឆាយ
26, Apr 2018 ,
9:19 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកចំណីអាហារ បានរកឃើញសារធាតុគីមី នៅក្នុងផ្កាគូឆាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ មន្ត្រីជំនាញប្រមូលយកផ្កាគូឆាយពីអាជីវករផ្សារអូឫស្សី ដែលមានសារធាតុគីមីនោះ ទៅបំផ្លាញចោល។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បាននិយាយថា សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើតេស្តជាបឋម លើចំណីអាហារនិងបន្លែ ៦៤មុខ ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក លត គុយទាវ គ្រឿងសមុទ្រ បន្លែ-ផ្លែឈើគ្រប់មុខ បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់។
ក្រោយពីការពិនិត្យ និងធ្វើតេស្តយ៉ាងត្រឹមត្រូវ ក្រុមជំនាញរបស់លោក បានរកឃើញសារធាតុគីមី ដែលហាមឃាត់នៅក្នុងផ្កាគូឆាយ។ លោក គង់ វុទ្ធី បញ្ជាក់ថា «បន្ទាប់ពីរកឃើញសារធាតុគីមីក្រុមជំនាញរបស់លោក បានដកហូតពីអាជីករដែលលក់ផ្កាគួឆាយនោះភ្លាមៗ»។
អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអំពាវនាវឲ្យក្រុមអាជីវករទាំងអស់ ត្រូវដាក់តាំងលក់ផលិតផល ទៅតាមលក្ខណៈបច្ចេកទេស ដោយចៀសវាងការដាក់លក់ផលិតផលផ្ទុកសារធាតុពុល និងម្ហូបអាហារគីមី។ ជាពិសេសការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងផលិតផលហួសកាលបរិច្ឆេទជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារធាតុគី
គង់ វុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម