ខ្សែ​រថភ្លើង​បន្ត​ដល់​ខេត្តបាត់ដំបង ដែល​បើក​ឲ្យ​ពលរដ្ឋ​ជិះ​ឥតគិតថ្លៃ​ដល់​ដំណាច់ខែ​កក្កដា

ជាតិ
សេដ្ឋកិច្ច
ខ្សែ​រថភ្លើង​បន្ត​ដល់​ខេត្តបាត់ដំបង ដែល​បើក​ឲ្យ​ពលរដ្ឋ​ជិះ​ឥតគិតថ្លៃ​ដល់​ដំណាច់ខែ​កក្កដា
29, Apr 2018 , 3:59 pm         2709
រូបភាព
​បាត់ដំបង​៖ ខ្សែ​រថភ្លើង​សិរីសោភ័ណ​-​បាត់ដំបង ប្រវែង​៦៥​គីឡូម៉ែត្រ ត្រូវដាក់​ឲ្យ​ដំណើរការ​សាកល្បង​ចាប់ពី​ថ្ងៃ ២៩​ខែមេសា​នេះ ដោយ​អនុ​ញ្ញ​ត​ឲ្យ​អ្នកធ្វើដំណើរ​ជិះ​រថភ្លើង​ដោយ​ឥត​បង់​កម្រៃ​ដល់​ដំណាច់​ខែកក្កដា​ឆ្នាំនេះ​។



​នេះ​ជា​ការតភ្ជាប់​ខ្សែ​រថភ្លើង​ជា​កំណាត់ៗ ដោយ​ដេញ​ពី​ប៉ោយប៉ែត មក​សិរីសោភ័ណ  ហើយ​ឥឡូវ​មកដល់​ខេត្តបាត់ដំបង មុននឹង​បន្ត​ដល់​ខេត្តពោធិ៍សាត់​នៅ​ខែក្រោយ​។ រដ្ឋាភិបាល​មាន​ផែនការ​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត មុន​ដំណាច់​ឆ្នាំនេះ និង​ឈានទៅ​ត​ភ្ជាប់​ផ្លូវដែក​ជាមួយ​ប្រទេស​ថៃ ក្នុងពេល​ឆាប់​ខាងមុខ​ផងដែរ​។​

​ការធ្វើដំណើរ​លើផ្លូវ​ដែក​ពី​ប៉ោយប៉ែត ទៅ​បាត់ដំបង ប្រវែង ១០៣​គីឡូម៉ែត្រ ត្រូវ​ឆ្លងកាត់​ស្ថានីយ៍​ចំនួន​១៥ រួមមាន ស្ថានីយ​ប៉ោយប៉ែត​, កូប​, សូ​ភី​, សាលា​សំរោង​, ទឹកថ្លា​, សិរីសោភ័ណ​, មង្គល​បូរី​, ចំការចេក​, ភ្នំ​តូច​, ទួល​សំរោង​, ជ្រោយ​ស្តៅ​, ជណ្តើរស្វា​, អូរ​តា​គី​, សៀម និង​ស្ថានីយ​បាត់ដំបង​៕


© រក្សាសិទ្ធិដោយ thmeythmey.com