លោក ស៊ុន ចាន់ថុល​៖«​កុំ​ចង់​សាកល្បង ឃើញ​រទេះភ្លើង​ឆ្ងាយ​ថា​បើក​ឲ្យ​ផុត​វា​»
ជាតិ
លោក ស៊ុន ចាន់ថុល​៖«​កុំ​ចង់​សាកល្បង ឃើញ​រទេះភ្លើង​ឆ្ងាយ​ថា​បើក​ឲ្យ​ផុត​វា​»
29, Apr 2018 , 7:59 pm        
រូបភាព
​បាត់ដំបង​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​អម​ផ្លូវដែក និង​អ្នកធ្វើដំណើរ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ការធ្វើ​ចរាចរ​ឆ្លងកាត់​ផ្លូវ​រទេះភ្លើង​។ លោក​ថែមទាំង​ថ្លែងថា កុំ​ប្រថុយ​ឆ្លងកាត់ ទោះ​ឃើញ​រថភ្លើង​ហាក់​នៅ​ឆ្ងាយ​ក្ដី ដែល​អាច​ជួប​គ្រោះថ្នាក់​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖




​នេះ​ជាការ​អំពាវនាវ​ជាថ្មី​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បន្ទាប់ពី​ករណី​រថភ្លើង​បុក​រថយន្ត​នៅតែ​បន្ត​កើតមាន​រឿ​យៗ​។ ជាក់ស្ដែង​ករណីបែបនេះ​បានកើត​ឡើង​៣​លើក លើផ្លូវ​ដែក​ពី​ប៉ោយប៉ែត ទៅ​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ខ្សែ​រថភ្លើង​នៅ​ទីនោះ​ទើបតែ​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពីដើម​ខែមេសា​។
​ការ​អំពាវ​នេះ​ធ្វើឡើង​ក្នុង​ឱកាសលោក ស៊ុន ចាន់ថុល អញ្ជើញ​សម្ពោធ​ខ្សែ​រថភ្លើង​សិរីសោភ័ណ​-​បាត់ដំបង នៅ​ថ្ងៃទី​២៩​ខែមេសា​នេះ​៕


Tag:
 រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 64261 [1] => 9 [2] => លោក ស៊ុន ចាន់ថុល​៖«​កុំ​ចង់​សាកល្បង ឃើញ​រទេះភ្លើង​ឆ្ងាយ​ថា​បើក​ឲ្យ​ផុត​វា​» [3] => content [4] => [5] => រថភ្លើង​ [6] => 84 [7] => 0 [8] => )