ជាតិ
សង្គមជាតិ
អឌ្ឍ​ច​ន្ធ​ក្រហម​កម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ពី​សប្បុរសជន​ជាង ៦៧​ម៉ឺន​ដុល្លារ​
06, May 2018 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​អបអរ​ខួប​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍ​ច​ន្ធ​ក្រហម ដោយមាន​ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​ស្ថាប័ន​ជាច្រើន​ចូលរួម​។ ក្នុង​ពិធី​គៀងករ​រក​ថវិកា​សប្បុ​រសធម៌​នេះ ទទួលបាន​ការចូលរួម​ពី​សប្បុរជន​សរុប​មាន​ចំនួន ៦៧៥,៨០០​ដុល្លារ​។​

 
​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ក្រោម​វត្តមាន​សម្ដេច ទៀ បាញ់ ប្រធាន​ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប​។ ក្នុង​ពិធី​នោះ សម្ដេច ទៀ បាញ់ បាន​បន្ដ​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់ បន្ដ​ជួយ​ទ្រទ្រង់​ដល់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បីឱ្យ​កាកបាទក្រហម មានលទ្ធភាព​ក្នុង​ការបន្ដ​ផ្តល់ជំនួយ និ​សេវា​មនុស្សធម៌​ទៅដល់​ជនរងគ្រោះ​នានា មាន​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្ដរាយ អគ្គីភ័យ ខ្យល់​កន្ដ្រាក់ ទឹកជំនន់ ចាស់ជរា ស្ត្រី​មេម៉ាយ ក្មេង​កំព្រា​។​ល​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com