កូរ៉េ ជួយ​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​មួយកន្លែង នៅ​ខេត្តកំពង់ចាម​

ជាតិ
សេដ្ឋកិច្ច
កូរ៉េ ជួយ​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​មួយកន្លែង នៅ​ខេត្តកំពង់ចាម​
15, May 2018 , 9:19 pm         1592
រូបភាព
​ឡស​ម្ងួ​ត  និង​ឃ្លាំង​ស្តុក​ស្រូវ កម្ពុជា​-​កូរ៉េ នៅក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ១៩៩៥ ម៉ែត្រក្រឡា និង​ចំណាយ​ថវិកា ២,៨ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​កូរ៉េ​។ ឃ្លាំង​ស្តុក​នេះ អាច​ស្តុក​ស្រូវ​បាន ៦០០​តោន ហើយ​ឡស​ម្ងួ​ត មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ ៨០ តោន​ក្នុង​មួយថ្ងៃ​។



​គោលបំណង នៃ​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​សម្រាប់​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​តម្លៃបន្ថែម​នៃ​ស្រូវ និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ ក្នុងស្រុក​បាធាយ សម្រាប់​រយៈពេល​វែង​។​

​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ដែលជា​កត្តា​ដំណោះស្រាយ​មួយ សម្រាប់​វិស័យ​ស្រូវ​អង្ករ កាន់តែ​លេចចេញ​ជា​រូបរាង​ហើយ ក្នុង​ខេត្ត​មួយចំនួន​។ កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​បញ្ចេញ​កម្ចី​ប្រមាណ ៣០​លាន​ដុល្លារ សម្រាប់​គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ចំនួន​៤​កន្លែង​ក្នុង​ខេត្ត​ចំនួន​៤ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដើរៗ​ហើយ​៕




Tag:
 ឃ្លាំង​ស្តុក​
  អង្ករ​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next