ជាតិ
សុខភាព
ក្រុមគ្រូពេទ្យចិនពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃនៅមន្ទីរពេទ្យខេត្តកំពង់ចាម
× កំពង់ចាម៖ ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានការព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ ការពិនិត្យ និងព្យាបាល នឹងត្រូវធ្វើឡើងដោយក្រុមគ្រូពេទ្យចិន លើជំនាញផ្នែកចក្ខុ។
ប្រជាពលរដ្ឋទូរទៅ ជាពិសេសពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម អាចទៅទទួលការព្យាបាលភ្នែក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ ការផ្ដល់ជូនដល់ប្រជាពលរដ្ឋមានដូចជា ពិនិត្យព្យាបាល ពិគ្រោះ និងធ្វើការវះកាត់ បកភ្នែក ដោយក្រុមគ្រូពេទ្យជំនាញផ្នែកចក្ខុ មកពីសាធារៈរដ្ឋប្រជាមានិតចិន៕
Tag:
សុខាភិបាល
ជំងឺ
ភ្នែក
© រក្សាសិទ្ធិដោយ thmeythmey.com