អត្ថបទពាណិជ្ជកម្ម
​ណាហ្គា​វើ​ល​មាន​លក់​ទុរេន​កំពត និង​មាន​កម្មវិធី​កម្សាន្ត​សម្បូរបែប​ពេញ​មួយខែ​មិថុនា​
31, May 2018 , 3:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ណាហ្គា​វើ​ល នឹងដាក់​លក់​ទុរេន បញ្ចុះតម្លៃ​ម្ហូប និង​ផ្តល់ជូន​នូវ​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរបែប​ពេញ​មួយខែ​មិថុនា​។ ណាហ្គា​វើ​ល​មាន​លក់​ទុរេន​រៀងរាល់ថ្ងៃ​ពី​ម៉ោង​២​រសៀល​ដល់​១០​យប់​នៅ​ភោជនីយដ្ឋាន​វិមាន​អម្រឹត​(​ជាន់​ទី​៩​នៅ​ណាហ្គា​វើ​ល​)​។ ទុរេន​គឺជា​ស្តេច​ផ្លែឈើ​មួយ​ដែលមាន​ប្រភព​មកពី​ខេត្តកំពត​។ រីករាយ​ពិសា​ទុរេន និង​មង្ឃុត​ខ្មែរ​ពិសេស​តម្លៃ​២៣$ ប៉ុណ្ណោះ​សម្រាប់​ម្នាក់​នៅលើ​ជាន់​ដំបូល​អាគារ ដែលមាន​អាង​ហែល​ទឹក ខណៈ​អតិថិជន​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ទន្លេមេគង្គ​។

​សមាជិក​ណាហ្គា​វើ​ល ឬ​ហៅថា​សមាជិក​ហ្គោល​ដិ​ន​អេ​ចរី​វ៉​ត នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​មក​ត្រឹមតែ​១៨$ ឬ​១៨០​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ដើម្បី​ពិសា​ទុរេន​ក្នុង​រដូវ​នេះហើយ​អតិថិជន ដែល​ស្នាក់នៅ​ណាហ្គា​វើ​ល នឹង​ទទួលបាន​បណ្ណ​សម្រាប់​ប្រើប្រាស់​ដើម្បី​ពិសា​ទុរេន​ជាមួយ​ក្រេ​ឌី​ត​១០$ ដោយ​ចំណាយ​តែ​១៨$​ប៉ុណ្ណោះ​។​



​ពីថ្ងៃ​ទី​៤ ដល់ ១៨ មិថុនា ណាហ្គា​វើ​ល នឹង​ដំណើរការ​កម្មវិធី​ប្រូ​ម៉ូ​សិន​នំចាំង​របស់ខ្លួន ដែល​ពេញនិយម​បំផុត​ក្នុងចំណោម​ប្រជាជន​ក្នុង​ទ្វីបអាស៊ី រួមមាន​នំចាំង​បង្គា​ក្រៀម​និង​សាច់មាន់ នំចាំង​សាច់ជ្រូក​បែប​ប្រពៃណី​ហុងកុង នំចាំង​ស​ណ្តែ​ង​លឿង និង​នំចាំង​សណ្តែកក្រហម​។ តម្លៃ​ចាប់ពី ៣$ ឬ ៨ ពិន្ទុ​សម្រាប់​សមាជិក ចំនួន​មានកំណត់ មាន​ដាក់លក់​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace (​ជាន់​ទី​១​ណាហ្គា​វើ​ល​) Chopstick (​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​ល​) Hall of Golden Chimes (​ជាន់​ទី​៥​ណាហ្គា​ទី​២) និង Golden Bowl (​ជាន់​ទី​១​ណាហ្គា​ទី​២)​។​

​ក្នុង​រដូវក្តៅ​នេះ ណាហ្គា​វើ​ល ក៏មាន​ផ្តល់ជូន​ឲ្យ​អតិថិជន​នូវ​កម្មវិធី​ពិសេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ រួមមាន​ប៊ុ​ហ្វេ​ថ្ងៃត្រង់ និង​ល្ងាច​ទិញ​១​ថែម​១ នៅ​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី​២​ណាហ្គា​ទី​២) ដែលជា​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​ប្រណីត​មាន​ប្រវែង​វែង​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំណាយ​តែ​១៤$ សម្រាប់​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​២:៣០​រសៀល​ឬ​១៦,៥០$ សម្រាប់​ប៊ុ​ហ្វេ​ពេល​ល្ងាច​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​ដល់ ៧:៣០​យប់ ហើយ​អតិថិជន​អា​ចក​ម្ម៉​ង់​បង្កង​ធំ​បន្ថែម​ក៏បាន​។



​ចំពោះ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ មិថុនា​នេះ ប្រិយមិត្ត​បាល់ទាត់​អាចមក​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​អេក្រង់​ដ៏​ធំ និង​ពិសា​អាហារសម្រន់ និង​ភេសជ្ជៈ​ពិសេស​នៅ​បានីយដ្ឋាន​ណាហ្គា​រ៉ក់​(​ជាន់​ទី​១​ណាហ្គា​វើ​ល​) និង​សាល SportsBook (​ជាន់​ទី​១​ណាហ្គា​ទី​២)​។​

​ហើយ​ពុក​ម៉ែ​បងប្អូន​អាចមក​ទស្សនា​ការសម្តែង​ក្នុង​រដូវក្តៅ​ពិសេស​រៀងរាល់ថ្ងៃ​ពុធ​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៧:៣០​យប់​ន​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​ល ដែលមាន​ការចូលរួម​សម្តែង​ពី​អ្នករាំ​អន្តរជាតិ តារាចម្រៀង សៀក តន្ត្រីករ​-​តន្ត្រី​ការិនី និង​កម្មវិធី​ដ៏​ជក់ចិត្ត​ជាច្រើន​ទៀត​។ បទពិសោធ​ដ៏​អស្ចារ្យ​ចុងក្រោយ គឺ​លោក​អ្នកនឹង​ទទួលបាន​កញ្ចប់​សេវាកម្ម​ស្ប៉ា​បញ្ចុះតម្លៃ​ពិសេស​២០%​រយៈពេល​១២០​នាទី​នៅ​មណ្ឌល​ស្ប៉ា​ប្រណីត​នៅ​ជាន់​ទី​១ នៅ​ណាហ្គា​វើ​ល​រួមមាន ការ​ខាត់​ស្បែក​ដោយ​ប្រើ​ជែ​ល​លូ​ហ្វា ម៉ាស្សា​ក្បាល និង​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូ​លីវ​៕



(អត្ថបទពាណិជ្ជកម្ម)


Tag:
 ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com