FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Sane ខ្សែបម្រើ​ឆ្នើម Man City មិន​ជាប់​ជម្រើស​របស់​អាល្លឺម៉ង់​នៅ World Cup ឡើយ​
04, Jun 2018 , 5:56 pm        
រូបភាព
Sane នាការប្រកួតមិត្តភាពអន្តរជាតិ​កន្លងមក។ រូបថត AFP
Sane នាការប្រកួតមិត្តភាពអន្តរជាតិ​កន្លងមក។ រូបថត AFP
Leroy Sane ខ្សែបម្រើ​ឆ្នើម Manchester City និង​ជា​ម្ចាស់​ពានរង្វាន់​កីឡាករ​វ័យក្មេង​ល្អ​ជាងគេ PFA Young Player of the Year ប្រចាំ​ក្របខណ្ឌ​Premier League រដូវ​កាល ២០១៧-២០១៨ មិន​ស្ថិតក្នុង​សមាសភាព ២៣​នាក់​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​ដើម្បី​ទៅ​ប្រជែង​ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨​ឡើយ​។

 
​ការដក Sane ដែល​បាន​ស៊ុត​បញ្ចូល​ទី​១៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​១៥​គ្រាប់​ដែល​នាំ​ឲ្យ Man City លើក​ពាន Premier League នោះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ តែ​លោក Joachim Low ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់ បានបញ្ជាក់​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ជឿជាក់ថា Sane ពិតជា​ធ្វើ​បានល្អ​នៅ Man City​។ អរគុណ​ចំពោះ​ការប្រកួត​ជាច្រើន​នៅ Premier League ហើយ​គាត់​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​អស្ចារ្យ​។ ប្រសិនបើ​គាត់​ព្យាយាម​អភិវឌ្ឍ​ខ្លួន​បន្តទៀត យើង​នឹង​សប្បាយចិត្ត​ដើម្បី​លេង​ជាមួយ​យើង​នាពេល​អនាគត​»​។​
 
​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ស្ថិតនៅក្នុង​ពូ​ល F ត្រូវ​ជួប​ជាមួយ​ម៉ិ​ក​ស៊ិ​ក ស៊ុយអែត និង​កូរ៉េខាងត្បូង​។​
​ការប្រកួត​បើកឆាក​របស់​អាល្លឺម៉ង់ នឹងត្រូវ​ប៉ះ​ម៉ិ​ក​ស៊ិ​ក នាទី​ក្រុង​មូ​ស្គូ ថ្ងៃទី​១៧ ខែមិថុនា​វេលា​ម៉ោង ១០​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។​

​សមាសភាព ២៣​នាក់​របស់​អាល្លឺម៉ង់​មាន​ដូច​ខាងក្រោយ​៖
​អ្នកចាំទី​៖ Manuel Neuer, Kevin Trapp, Marc-Andre ter Stegen
 
​ខ្សែការពារ​៖ Marvin Plattenhardt, Jonas Hector, Matthias Ginter, Mats Hummels, Niklas Sule, Antonio Rudiger, Jerome Boateng, Joshua Kimmich.

​ខ្សែបម្រើ​៖ Sami Khedira, Julian Draxler, Toni Kroos, Timo Werner, Mesut Ozil, Leon Goretzka, Sebastian Rudy, Julian Brandt, Ilkay Gundogan.
 
​ខ្សែប្រយុទ្ធ​៖ Marco Reus, Thomas Muller, Mario Gomez
 
 

Tag:
 បាល់ទាត់​
  FIFA World Cup
  Leroy Sane
© រក្សាសិទ្ធិដោយ thmeythmey.com