ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
នយោបាយ
សេដ្ឋកិច្ច
សង្គម
បាក់ឌុប
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
ព័ត៌មានកីឡាអន្តរជាតិ
បទវិភាគ/ទស្សនៈ
រថយន្ត
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
កីឡាជាតិ
ជាតិ
កីឡាជាតិ៖ សម្តេច ហ៊ុន សែន លើកទឹកចិត្តខេត្តប៉ៃលិនបន្តខិតខំ ដើម្បីរកឲ្យបានមេដាយនៅឆ្នាំ២០២០
05, Jun 2018 ,
3:22 pm
រូបភាព
×
ដោយ:
សឿន វណ្ណឌេត
ប៉ៃលិនជាខេត្តមួយក្នុងចំណោម២៨ក្រសួងរាជធានី-ខេត្ត ដែលមិនទទួលបានមេដាយពីការប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទន្ទឹមនឹងសរសើរក្រសួងរាជធានីខេត្តដែលទទួលបានមេដាយមាស បានជំរុញឲ្យខេត្តប៉ៃលិនបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសាងស្នាដៃក្នុងព្រឹត្តិការណ៍កីឡាជាតិនាឆ្នាំ២០២០។
នាពិធីបិទការប្រកួតកីឡាជាតិលើកទី២កាលពីថ្ងៃទី៤ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរដ្ឋបានខេត្តប៉ៃលិនបង្កើនការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យកីឡារបស់ខ្លួន។ ការជំរុញរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីខេត្តនេះមិនទទួលបានមេដាយពីការប្រកួតកីឡាជាតិនៅឆ្នាំនេះ។ សម្តេចរំពឹងថា ខេត្តនៅប៉ែកបច្ចឹមប្រទេសមួយនេះនឹងអាចដណ្តើមមេដាយបានពីការប្រកួតកីឡាជាតិនៅឆ្នាំ២០២០។
«អម្បាញ់មិញឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានលើកឡើងទាក់ទងនឹងរាជធានី-ខេត្ត និងស្ថាប័ន ដែលដណ្តើមបានមេដាយច្រើន។ ប៉ុន្តែ យើងក៏បានឃើញនៅមានខេត្តមួយដែលមិនទាន់ទទួលបានមេដាយមួយណាសោះ គឺខេត្តប៉ៃលិន។ សង្ឃឹមថា នៅឆ្នាំ២០២០ ខេត្តប៉ៃលិន នឹងបង្កើតឡើងនូវស្នាដៃ ដើម្បីយកមេដាយណាមួយ ទោះបីមេដាយនោះជាមេដាយមាស ប្រាក់ ឬសំរឺទ្ធក៏ដោយ»។ នេះជាលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទន្ទឹមនឹងសរសើរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះការបញ្ជូនអត្តពលិកលើកដំបូងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ការប្រកួតកីឡាជាតិនាឆ្នាំ២០២០ខាងមុខ នឹងមានស្ថាប័នថ្មីៗជាច្រើនទៀត បញ្ជូនអត្តពលិករបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ សម្តេចជំរុញឲ្យក្រសួងរាជធានី-ខេត្ត ខិតខំពង្រឹង និងពង្រីកវិស័យកីឡាតាមមូលដ្ឋាន គ្រឹះស្ថាន និងសាលារៀនឲ្យកាន់តែទូលំទូលាយ និងល្អប្រសើរជាងមុន។
សម្តេចបន្ថែមថា៖«ខ្ញុំសង្ឃឹមថា តាមភូមិឃុំ នឹងខិតខំរៀបចំផ្នែកកីឡានេះឲ្យមានការរីកចម្រើន យើងមិនត្រូវរង់ចាំតែសាលាកីឡានោះទេ។ ជាក់ស្តែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនមានមូលដ្ឋានកីឡារបស់ខ្លួននោះទេ។ ក៏ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់នឹងកន្លែងដែលមាននិងសមស្រប ជួយឲ្យស្ថាប័ននេះទទួលបានជោគជ័យសម្រាប់ការប្រកួតនៅលើកនេះ»។
តាមរយៈព្រឹត្តិការណ៍កីឡាជាតិនេះ សម្តេច ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងដណ្តើមបានមេដាយច្រើនជាងគេសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ សម្តេចជំរុញឲ្យកីឡាករកីឡាការិនី ដែលជោគជ័យនៅលើកនេះបង្កើនការហ្វឹកហាត់ ហើយអ្នកចាញ់បន្តការខិតខំបន្ថែមទៀត។ សម្តេចបានលើកជាទ្រឹស្តីថា៖«ទ្រឹស្តីយោធាបានលើកឡើងថា បើអ្នកមិនប្រឹងបង្ហូរញើសនៅលើទីលានហ្វឹកហាត់ អ្នកនឹងត្រូវហូរឈាមលើទីលានប្រយុទ្ធ។ សម្រាប់កីឡារបស់យើងវិញ បើអ្នកមិនខិតខំបង្ហូរញើសលើទីលានហ្វឹកហាត់ អ្នកនឹងបរាជ័យលើទីលានប្រកួត»។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ មានកីឡាករកីឡាការិនីជាង៤ពាន់នាក់មកពី២៨ក្រសួងរាជធានីខេត្តចូលរួម។ អត្តពលិកទាំងនេះប្រកួតប្រជែងលើ២៧ប្រភេទកីឡា ដោយចាប់ផ្តើមប្រកួតចន្លោះពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា៕
Tag:
សម្តេច ហ៊ុន សែន
កីឡាជាតិលើកទី២
National Games
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ព្រះសង្ឃដែលលុតជង្គង់ចំពោះមុខសម្ដេច ហេង សំរិន៖ អាត្មាទន់ជង្គង់ ភ្លេចថាខ្លួនជាសង្ឃ ...
ភ្នំពេញ
3 ថ្ងៃ
នៅរមណីយដ្ឋាន«ជីផាត»និង«អារ៉ែង» មានផ្នូរបុរាណជនជាតិ«ជង»អាយុ៥០០ឆ្នាំ
កោះកុង
5 ថ្ងៃ
អ្នកជំនាញ៖ ការដាក់ឈ្មោះកូនតាមសំនៀងខ្មែរ ជាការលើកកម្ពស់អត្តសញ្ញាណជាតិ
ភ្នំពេញ
4 ថ្ងៃ
ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងឲ្យ PKNS ក្នុងជ័យជម្នះ ៤-០ លើ Selangor
3 ថ្ងៃ
Valentine’s Day ស្រុកយើង!
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម