ជាតិ
បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
ផ្លែទុរេនកាន់តែធំ កាន់តែថ្លៃ(៥០$) តែអ្នកលក់មិនសប្បាយចិត្ត
× កោះកុង៖ ផ្លែទុរេន ដែលមានទំហំកាន់តែធំ បានធ្វើឲ្យម្ចាស់ចម្ការ ឬអ្នកលក់មិនសប្បាយចិត្ត។ ទុរេនខ្លះមួយផ្លែមានទម្ងន់រហូតដល់១០ ទៅ១៥គីឡូក្រាម ដែលពិបាករកទីផ្សារ ព្រោះអតិថិជនមួយចំនួនមិនហ៊ានចំណាយថវិកាទិញទទួលទាននោះទេ។ លោក ឆម ភារៈ ម្ចាស់ចម្ការទុរេន ក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានលើកឡើងយ៉ាងដូច្នេះថា៖ «ទុរេនធំ ពិបាកនឹងលក់ចេញណាស់។ ព្រោះវាធំ ហើយតម្លៃវាក៏ថ្លៃសម្រាប់អ្នកទិញ។ ទុរេនខ្លះ មានតម្លៃដល់៥០ដុល្លារ»។ បើតាមម្ចាស់ចម្ការទុរេនរូបនេះ ទុរេនដែលអ្នកលក់ ឬម្ចាស់ចម្ការចង់បាន គឺត្រឹម៣ទៅ៤គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយផ្លែ ព្រោះវាស្រួលលក់ចេញ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ឆម ភារៈ ម្ចាស់ចម្ការទុរេនក្នុងស្រុកថ្មបាំងដូចតទៅ៖
Tag:
សម្ភាសន៍
ទុរេន
ថ្លៃ
© រក្សាសិទ្ធិដោយ thmeythmey.com