FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អេ​ហ្ស៊ី​ប​ជួប​អ៊ុយ​រូ​ហ្គា​យ ម៉ា​រ៉ុ​ក​ប៉ះ​អ៊ីរ៉ង់ ព័រ​ទុយ​ហ្គា​ល់ត​ទល់​អេ​ស្ប៉ា​ញ​
15, Jun 2018 , 9:30 am        
រូបភាព
រូបថត FIFA Website
រូបថត FIFA Website
ដោយ: រួបរួម
ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup 2018) ឈានដល់​ថ្ងៃទី​ពីរ ដោយ​អេ​ហ្ស៊ី​ប ប៉ះ​អ៊ុយ​រូ​ហ្គា​យ​សម្រាប់​ជំនួប​ពូ​ល A ហើយ​បន្ទាប់មក​ក្រុម​នៅ​ពូ​ល B ត្រូវ​តទល់​គ្នា តាមរយៈ​ជំនួប​រវាង​ម៉ា​រ៉ុ​ក និង​អ៊ីរ៉ង់ ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​។​

 
​អេ​ហ្ស៊ី​ប ជួប អ៊ុយ​រូ​ហ្គា​យ នា​ម៉ោង​៧​ល្ងាច​នៅ​កីឡដ្ឋាន Ekaterinburg Arena ក្រុង Ekaterinburg

អេ​ហ្ស៊ី​ប​បង្ហាញ​វត្តមាន​លើក​ទី​បី​នៅ World Cup ជាមួយនឹង​ជំនួប​បើកឆាក​ជាមួយ​ម្ចាស់​ជើងឯក​ពីរ​ជំនាន់​អ៊ុយ​រូ​ហ្គា​យ​។  Mohamed Salah គឺជា​កីឡាករ​កំពុង​លេចធ្លោ​ម្នាក់​របស់​អេ​ហ្ស៊ី​ប ប៉ុន្តែ​បញ្ហា​របួស​ស្មា​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ ទំនងជា​អវត្តមាន​តទល់​ជាមួយ​អ៊ុយ​រូ​ហ្គា​យ​ដែលមាន Luis Suarez  និង Edinson Cavani ជា​កម្លាំង​ដ៏​មុត​ស្រួច​។​
 
កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖Ekaterinburg Arena Ekaterinburg
-​អេ​ហ្ស៊ី​ប​: Mohamed El Shenawy; Ali Gabr, Ahmed Hegazy, Ahmed Fathi, Mohamed Abdel Shafi; Tarek Hamed, Mohamed El Neny, Mahmoud Trezeguet, Abdulla Said; Ramadhan Sobhi, Marwan Mohsen​។​

-​អ៊ុយ​រូ​ហ្គា​យ​: Fernando Muslera; Guillermo Varela, Jose Maria Gimenez, Diego Godin, Martin Caceres; Nahitan Nandez, Matias Vecino, Rodrigo Bentancur, Giorgian De Arrascaeta; Edinson Cavani, Luis Suarez​។​
 
ម៉ា​រ៉ុ​ក ជួប អ៊ីរ៉ង់ ម៉ោង​១០​យប់​នៅ​កីឡដ្ឋាន ​Saint Petersburg Stadium ក្រុង St. Petersburg

​នេះ​ជា​លើក​ទី​៥​សម្រាប់​អ៊ីរ៉ង់​ក្នុង​ព្រឹត្តិការណ៍ World Cup ដោយ​អ្នកគាំទ្រ​រំពឹង​ជានិច្ច​ថា ក្រុម​ខ្លួន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​។ សម្រាប់​ម៉ា​រ៉ុ​ក ពួកគេ​វិលត្រឡប់​មកវិញ​ក្រោយ​រង់ចាំ​អស់​២០​ឆ្នាំ ក្នុងនាម​ជា​ក្រុម​មួយ​ដែល​មិន​មានការ​ធ្លាយ​គ្រាប់​បាល់​នា​ការប្រកួត​វគ្គ​ជម្រុះ​។ ជ័យជម្នះ​របស់​ក្រុម​ណាមួយ គឺជា​កាដូ​ដ៏​ធំ មុន​ពេលដែល​ពួកគេ​ត្រូវ​ជួប​ជា​បន្តបន្ទាប់​ជាមួយ​ក្រុម​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​នៅក្នុង​ពូ​ល B​។​
 
កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
​អ៊ីរ៉ង់​: Ali Beiranvand; Milad Mohammadi, Morteza Pouraliganji, Roozbeh Cheshmi, Pejman Montazeri; Masoud Shojaei, Ehsan Haji Safi, Omid Ebrahimi; Vahid Amiri, Sardar Azmoun, Alireza Jahanbakhsh​។​
 
​ម៉ា​រ៉ុ​ក​: Monir El Kajoui; Hamza Mendyl, Romain Saiss, Mehdi Benatia, Achraf Hakimi; Hakim Ziyech, Mbark Boussoufa, Younes Belhanda, Karim El Ahmadi, Noureddine Amrabat; Khalid Boutaib​។​
 
​ព័រ​ទុយ​ហ្គា​ល់ ជួប អេ​ស្ប៉ា​ញ នា​ម៉ោង​១​អធ្រាត្រ​នៅ​កីឡដ្ឋាន​ Fisht Stadium ក្រុង Sochi

​វា​ជា​ជំនួប​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​លើកដំបូង​ប្រចាំ​ព្រឹត្តិការណ៍ World Cup នេះ​។ ថ្វី​ត្បិត​ជា​ប្រទេសជិតខាង​គ្នា​ក៏ដោយ ប៉ុន្តែ​ពួកគេ​មាន​ប្រវត្តិ​ជួបគ្នា​តែ​ម្តងគត់​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក ដោយ​អេ​ស្ប៉ា​ញ​បានឈ្នះ​ក្នុង​លទ្ធផល ១-០ នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​អាហ្វ្រិក​ខាងត្បូង​។ ព័រ​ទុយ​ហ្គា​ល់​ដែលមាន Cristiano Ronaldo ប្រឹងប្រែង​ធ្វើ​ឲ្យ​ល្អ​បន្ថែមទៀត ក្រោយ​លើក​ពាន Euro 2016 ខណៈ​អេ​ស្ប៉ា​ញ ម្ចាស់​ជើងឯក​ឆ្នាំ​២០១០ ត្រូវការ​យល់ចិត្ត​គ្នា​ឲ្យ​ខ្លាំង​បំផុត​ក្រោម​ការដឹកនាំ​របស់លោក Fernando Hierro ដែល​កាន់តំណែង​ជំនួស​លោក Julen Lopetegui ត្រឹមតែ​១​ថ្ងៃមុន​ការបើក​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​នេះ​។​

កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​ព័រ​ទុយ​ហ្គា​ល់​: Rui Patricio; Raphael Guerreiro, Jose Fonte, Pepe, Cedric; Joao Mario, Joao Moutinho, William, Bernardo Silva; Cristiano Ronaldo, Goncalo Guedes
 
-​អេ​ស្ប៉ា​ញ​៖ David De Gea; Jordi Alba, Sergio Ramos, Gerard Pique, Nacho; Sergio Busquets, Thiago Alcantara; Andres Iniesta, Isco, David Silva; Diego Costa៕

 

Tag:
 FIFA World Cup
  GroupA
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com