អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី បេ​ប៊ី អោត​ឡេ​ត ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​លោកអ្នក​ដែល​ត្រូវការ​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​?
19, Jun 2018 , 11:44 am        
រូបភាព
ដោយ:
​ហាង បេ​ប៊ី អោត​ឡេ​ត ជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ធំជាងគេ​បង្អស់​នៅ​កម្ពុជា ដែលមាន​សម្ភារ និង​ទំនិញ​យ៉ាងច្រើន​សម្បូរបែប​សរុប​ទៅ​ជាង​១​ម៉ឺន​ប្រភេទ ដូចជា​ម្សៅ​ទឹកដោះគោ ចំណីអាហារ ខោ​ទឹកនោម រទេះរុញ សម្លៀកបំពាក់ តុ​ត្ក​តា និង​សម្ភារ​ក្មេង​លេង​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។ ហាង​នេះ ក៏មាន​ផ្គត់ផ្គង់​សម្ភារ​ថ្នាក់រៀន​គ្រប់​ប្រភេទ សម្ភារ​ក្មេង​លេង Montessori និង​Playground តាម​សាលា​នានា​ផងដែរ​។

​ភាពសម្បូរ​បែបនេះហើយ បានផ្តល់​ភាពងាយស្រួល​ដល់​ឪពុកម្តាយ​គ្រប់រូប​ដែល​មមាញឹក​នឹង​ការងារ អា​ចរក​ជាវ​សម្ភារ​គ្រប់​ប្រភេទ គ្រប់​តម្រូវការ​សម្រាប់​ទារក និង​បុត្រ​ធីតា​របស់​ពួកគាត់ នៅ​ទីតាំង​តែមួយ​។ លោក ឈិន រ៉ា​ឌី នាយក​ប្រតិបត្តិ​ហាង បេ​ប៊ី អោត​ឡេ​ត ពន្យល់​បន្ថែម​ពី​អត្ថប្រយោជន៍​ដូច្នេះ​ថា​៖«​យើង​មើលឃើញថា​ស្ថានភាព​ចរាចរណ៍ ក៏ដូចជា​ភាព​មមាញឹក​ខ្លាំង​នឹង​ការងារ អត់​មាន​ពេល​ច្រើន​ទេ​។ អ៊ីចឹង​វា​ជា​ឱកាស​របស់​យើង ក៏ដូចជា​ការផ្តល់​ភាពងាយស្រួល​ដល់​ពួកគាត់​ដែលមាន​ផ្ទៃពោះ ដែលមាន​កូនតូច គាត់​មក​បេ​ប៊ី អោត​ឡេ​ត គាត់​អាច​រកបាន​សម្ភារ​គ្រប់បែបយ៉ាង​ដែល​គាត់​ត្រូវការ​»​។ 

​ហាង​បេ​ប៊ី អោត​ឡេ​ត បង្កើតឡើង​ដំបូង​នៅក្នុង​ឆ្នាំ​ឆ្នាំ​២០១៤ និង​ទទួលបាន​ការទទួលស្គាល់​ពី​អតិថិជន​យ៉ាង​ច្រើនជាង​រៀងរាល់ថ្ងៃ ដែលជា​ហេតុ​នៃ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ពោលគឺ​ហាង​លក់ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដ៏​សម្បូរបែប​មួយ​នេះ បាន​ពង្រីក​ដល់​ទៅ​៣​សាខា ត្រឹមតែ​រយៈពេល​ដ៏​ខ្លី​។



​លោក ឈិន រ៉ា​ឌី នាយក​ប្រតិបត្តិ​ហាង បេ​ប៊ី អោត​ឡេ​ត ក៏​បង្ហើប​គម្រោង​លក់​អន​ឡាញ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ជ្រើសរើស និង​បញ្ជា​ទិញ​ទំនិញ​ដែល​គាត់​ត្រូវការ ទោះជា​នៅ​កន្លែង​ក៏ដោយ ហើយ​ថែមទាំង​មាន​សេវា​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​ទៀតផង​។

​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាងត្បូង​វិមាន​ឯ​រាជ្យ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ  017 222 978 / 017 886 685 និង 017 888 292 ៕









© រក្សាសិទ្ធិដោយ thmeythmey.com