FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ដាណឺម៉ាកជួបអូស្ត្រាលី បារាំងប៉ះប៉េរូ មុនជំនួបអាហ្សង់ទីន-ក្រូអាស៊ី សមាសភាពកីឡាករទាំង៦ក្រុមដែលត្រូវប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍នេះ។ រូបថត Getty Images
× រាត្រីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា នេះ ឈានដល់ជំនួបលើកទីពីរក្នុងពូល C រវាងដាណឺម៉ាក និងអូស្ត្រាលី មុនបារាំង ជួប ប៉េរូ។ នៅម៉ោង១យប់ អាហ្សង់ទីន ត្រូវតទល់ជាមួយក្រូអាស៊ី សម្រាប់ជំនួបនៅក្នុងពូល D។
ដាណឺម៉ាក ជួប អូស្ត្រាលី ម៉ោង៧យប់ នៅកីឡដ្ឋាន Samara Arena
ក្រុមទាំងពីរធ្លាប់ប៉ះគ្នា៣លើកក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយដាណឺម៉ាកឈ្នះ២លើក អូស្ត្រាលីឈ្នះ១លើក។ បច្ចុប្បន្នដាណឺម៉ាក រក្សាកំណត់ត្រាមិនស្គាល់ចាញ់នាការប្រកួតផ្លូវការ១៦លើកចុងក្រោយ ដោយឈ្នះ៩លើក និងស្មើ៧លើក។ នាជំនួបបើកឆាកពូល C ពួកគេបានយកឈ្នះប៉េរូ ១-០ រីឯអូស្ត្រាលី ចាញ់បារាំង ២-១ ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង
-ដាណឺម៉ាក: Kasper Schmeichel; Jens Stryger Larsen, Andreas Christensen, Simon Kjaer, Henrik Dalsgaard; Lasse Schone, Thomas Delaney, Christian Eriksen; Pione Sisto, Nicolai Jorgensen, Yussuf Yurary Poulsen
-អូស្ត្រាលី: Mathew Ryan; Aziz Behich, Mark Milligan, Trent Sainsbury, Josh Risdon; Aaron Mooy, Tom Rogic, Mile Jedinak, Robbie Kruse; Tomi Juric, Mathew Leckie
បារាំង ជួប ប៉េរូ ម៉ោង១០យប់នៅកីឡដ្ឋាន Ekaterinburg Arena
ប៉េរូធ្លាប់ឈ្នះបារាំង ១-០ ក្នុងជំនួបមិត្តភាពនៅទីក្រុងប៉ារីស កាលពីឆ្នាំ១៩៨២ ។ បន្ទាប់មកពួកគេមិនដែលបានប៉ះគ្នាឡើយ។ បារាំងដែលជាម្ចាស់ជើងឯកឆ្នាំ១៩៩៨ រំពឹងរកបាន៣ពិន្ទុបន្ថែមទៀត ខណៈដែលប៉េរូ ប្រឈមហាលអាវ ប្រសិនបើពួកគេរកមិនបានពិន្ទុពីការប្រកួតទេនោះ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង
-បារាំង: Hugo Lloris; Benjamin Pavard, Raphael Varane, Samuel Umtiti, Lucas Hernandez; Paul Pogba, Ngolo Kante, Blaise Matuidi; Antoine Griezmann, Olivier Giroud, Kylian Mbappe.
-ប៉េរូ: Pedro Gallese, Luis Advincula, Christian Ramos, Alberto Rodriguez, Miguel Trauco, Pedro Aquino, Yoshimar Yotun, Andre Carrillo, Edison Flores, Jefferson Farfan, Paolo Guerrero.
អាហ្សង់ទីន ជួប ក្រូអាស៊ី ម៉ោង១យប់នៅកីឡដ្ឋាន Nizhny Novgorod Stadium
អាហ្សង់ទីន ធ្លាប់បានយកឈ្នះក្រូអាស៊ី ១-០ រួចម្តងហើយនាជំនួបវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ FIFA World Cup កាលពីឆ្នាំ១៩៩៨ ។ ក្រៅពីនេះ ពួកគេធ្លាប់ប៉ះគ្នាក្នុងជំនួបមិត្តភាពបីលើក ដោយឈ្នះ១លើករៀងខ្លួន និងស្មើ១លើក។ អាហ្សង់ទីនស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ក្រោយស្មើ អ៊ីស្លង់ ១-១ ក្នុងជំនួបបើកឆាកពូល D ខណៈក្រូអាស៊ីប្រឹងប្រែងសម្រាប់ជ័យជម្នះបន្ថែមទៀត ក្រោយបំបាក់នីហ្សេរីយ៉ា ២-០ ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង
-អាហ្សង់ទីន: Caballero; Mercado, Otamendi, Tagliafico; Salvio, Mascherano, Meza, Acuna; Messi, Aguero, Pavon.
-ក្រូអាស៊ី: Subasic; Vrsaljko, Lovren, Vida, Strinic; Rakitic, Badelj; Brozovic, Modric, Perisic; Mandzukic៕
Tag:
FIFA World Cup
GroupC
GroupD
© រក្សាសិទ្ធិដោយ thmeythmey.com