ពីនេះ ពីនោះ
តើ​គេ​សរសេរ​ជា «​រចនាបទ​» ខុស ឬ​ត្រូវ​?
26, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មហាជន​ទូទៅ សឹងតែ​ទាំងអស់​ទៅហើយ នៅតែ​មិនទាន់​ច្បាស់​ថា សរសេរ​ជា​« រចនាបទ​»​នេះ ត្រឹមត្រូវ ឬ​ខុស​នោះឡើយ​ទេ​។  ដើម្បី​បញ្ជាក់​ន័យ​ថា ក្បាច់​ត្របកឈូក​ផ្ញា​រ ឬ​ឈូក​ផ្កាប់ ឬ​ទាំង​ផ្ញា​រ ឬ​ផ្កាប់​នោះ គេ​គួរតែ​សរសេរ​ជា «​រចនាប័ទ្ម​» ទើប​ត្រឹមត្រូវ​ទៅតាម​សន្ទានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​។ ចំពោះ​ពាក្យ «​រចនាបទ​» នេះ មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​នោះឡើយ​។ ពលរដ្ឋ​គ្រប់រូប​គួរតែ​សរសេរ​ជា «​រចនាប័ទ្ម​» វិញ ទើប​វា​ល្អប្រសើរ​៕





Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com