ស្នេហ៍​ភ្លើងចំបើង​

កំណាព្យ
ស្នេហ៍​ភ្លើងចំបើង​
24, Jun 2018 , 10:40 pm         624
រូបភាព
​បទ គោ​ព័ទ្ធ​ស្នឹង​
 
-Update រឿង​ស្នេហ៍​ក្មេងស្ទាវៗ​ ​ស្ទាវ​ស្ទាក់​ស្ទា​បរាវ​តាម​ដងផ្លូវ​
​ផ្លូវ​ភ្លាត់​ភ្លេចភ្លាំង​អស់​ម៉ែឪ​ ​ឪ​ម៉ែ​ប្រាប់​ត្រូវ​ស្តាប់​មិនបាន​។​
 
-​បាន​គូសង្សា​ស្រវា​ស្និទ្ធ​ ​ស្និទ្ធស្នាល​ស្នេហ៍​ស្អិត​កិត​កៀក​ប្រាណ​
​ប្រាណ​ប្រែ​ខ្លះ​ម៉ែ​ស្តី​លែង​បាន​ ​បាន​រៀន​ខ្ពស់​ថ្កាន​ថា​ម៉ែ​ខុស​។​
 
-​ខុស​ទាំង​ឪ​ទៀត​ដឹង​ដែរ​អត់​ ​អត់​ដឹង​របត់​ក្មេងស្រី​ប្រុស​
​ប្រុស​ស្រី​មាន​គូ​គេ​អួត​Post​ ​Post ឲ្យ​ល្បី​សុស​មិត្ត​ចែ​កត​។​
 
-​ត​តប Comment​ឲ្យ​មិត្ត Like​ ​Like ច្រើន​អួត​កាច់​គេ​គូ​ល្អ​
​ល្អ​តាម​Face book ក្រោយ​វ័ណ្ត​ករ​ ​កកើត​កករ​ស្នេហ៍​បាក់បែក​។​
 
-​បែក​គ្នា​កើតទុក្ខ​មុខក្រៀម​ក្រំ​ ​ក្រំ​សើចលែងសម​ខ្លះ​យំ​ស្រែក​
​ស្រែក​ទួញ​ហើយ​post ឲ្យ​គេ​ចែក​ ​ចែក​ប្រាប់ថា​បែក​ចាស់​រក​ថ្មី​។​
 
-​ថ្មី​មិន​ប៉ុន្មាន​ក៏​ដូរ​មុខ​ ​មុខរីក​លែង​ទុក្ខ​គ្មាន​រឿង​អ្វី​
​អ្វីដែល​ស្មេរ​ចែក​ស្លេះ​សេចក្តី​ ​ក្តី​ស្នេហ៍​លោក​ថ្មី ភ្លើងចំបើង​៕
 
 

Tag:
 កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង