ពីនេះ ពីនោះ
«​សម្រិត និង​សំរិទ្ធ ឬ​សំរឹទ្ធ​» តើ​មានន័យ​ខុសគ្នា​ដូចម្តេច​?
28, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​សម្រិត​» ចង់​បញ្ជាក់ថា ធ្វើ​ឲ្យ​ស្អាត​, បរិសុទ្ធ​, សិតទឹក ឬ​ផាត់​ទឹក​សម្រេង​មិន​ឲ្យ​សោយ​កករ​។ ចំពោះ​ពាក្យ «​សំរិទ្ធ ឬ​សំរឹទ្ធ​» មានន័យថា សេចក្តីសម្រេច​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ឲ្យ​និយមន័យ​ថា «​សម្រិត​» ជាការ​ធ្វើ​ឲ្យ​ស្អាត​ល្អ ហើយ​មានន័យ​ម្យ៉ាង​ទៀតថា ស្រិត​ទឹក ឬ​ជាត់​ទឹក​។ ចំណែក «​សំរិទ្ធ ឬ​សំរឹទ្ធ​» មានន័យថា សេចក្តីសម្រេច ការលូតលាស់​, ការ​ដុះដាល​, ផល​សម្រេច​។ ឧទាហរណ៍​៖ សំរិទ្ធ​ជ័យ ជ័យ​សម្រេច​, សំរិទ្ធ​ជោគ​, សម្រេច​ផលប្រយោជន៍​, សំរឹទ្ធ​ភាព ភាព​នៃ​សេចក្តីសម្រេច​, សំរិទ្ធ​ស័ក ស័ក​សម្រេច គឺ​ស័ក ១០ នៃ​ឆ្នាំ​ដែលជា​ចុង​បំផុត​នៃ​ស័ក​,​សំរឹទ្ធការ្យ ការសម្រេច កិច្ច​ការដែល​សម្រេចបាន ជាដើម​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com