កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ៤៨​ប្រកួត​តាម​ពូ​ល ស៊ុត​បញ្ចូល​ទី​១២២​គ្រាប់ កាត​លឿង​១៥៨!
29, Jun 2018 , 8:19 pm        
រូបភាព
ដោយ: រួបរួម
​ការប្រកួត​វគ្គ​ជម្រុះ​ទាំង​៤៨​លើក​នៅតាម​ពូ​ល​សរុប​ទាំង​៨​នៃ​ព្រឹត្តិការណ៍ FIFA World Cup នៅ​រុស្ស៊ី មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​១២២​គ្រាប់​។ កាត​លឿង​មាន​ចំនួន​១៥៨ ខណៈ​កាត​ក្រហម ឬ​កាត​លឿង​២​ជាប់​គ្នា មាន​ចំនួន​៣​លើក​។ តាម​ស្ថិតិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ការបញ្ជូន​បាល់​សរុប​មាន​៣៦៣៤៩​លើក​។ បែលហ្ស៊ិក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាង (៩​គ្រាប់​) អាល្លឺម៉ង់​បើក​ការប្រយុទ្ធ​ខ្លាំងជាងគេ (២៥២​លើក​) អេ​ស្ប៉ា​ញ​បញ្ជូន​បាល់​ឲ្យ​គ្នាច្រើន​ជាងគេ (២០៨៩​លើក​) និង​អ៊ីរ៉ង់ ការពារ​/​សង្គ្រោះ​បាល់​ច្រើនជាងគេ (១៥៩​លើក​)​។



​ខាងក្រោម​នេះ​ជា​ស្ថិតិ​ធំៗ​មួយចំនួន​៖

​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​៖



-Harry Kane (​អង់គ្លេស​) រកបាន​សរុប​៥​គ្រាប់
- Romelu Lukaku (​បែលហ្ស៊ិក​) និង Cristiano Ronaldo (​ព័រ​ទុយ​ហ្គា​ល់​) ម្នាក់​៤​គ្រាប់​
-Denis Cheryshev (​រុស្ស៊ី​) និង Diego Costa (​អេ​ស្ប៉ា​ញ​) ម្នាក់​៣​គ្រាប់​

​អ្នកចាំទី​សង្គ្រោះ​បាល់​បាន​ច្រើនជាងគេ​៖



-Guillermo Ochoa (​ម៉ិ​ក​ស៊ិ​ក​) ១៧​លើក​
-Rasper Schmeichel (​ដា​ណឺ​ម៉ាក​) ១៤​លើក​
-Jo Hyeonwoo (​កូរ៉េខាងត្បូង​) ១៣​លើក​
-Manuel Neuer (​អាល្លឺម៉ង់​) ១១​លើក​

​កីឡាករ​ដែលមាន​ឱកាស​ស៊ុត​ច្រើនជាងគេ​៖



-Neymar (​ប្រេ​ស៊ី​ល​) ១៧​លើក​
-Cristiano Ronaldo (​ព័រ​ទុយ​ហ្គា​ល់​), Toni Kroos (​អាល្លឺម៉ង់​) ម្នាក់​១៥​លើក​
-Lionel Messi (​អា​ហ្ស​ង់​ទីន​), Aleksandar Mitrovic (​ស៊ែ​ប៊ី​), Hueng-min Son (​កូរ៉េខាងត្បូង​) ម្នាក់​១៤​លើក​។​

​កីឡាករ​ដែល​រង​ការពិន័យ​៖



-Carlos Sanchez (​កូ​ឡុំ​ប៊ី​) កាត​ក្រហម​១
-Jerome Boateng (​អាល្លឺម៉ង់​), Igor Smoklnikov (​រុស្ស៊ី​) កាត​លឿង​២​ក្នុង​១​ប្រកួត​

​ក្រុម​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​៖
-​នា​ការប្រកួត​៣​លើ​កន្លងមក បែលហ្ស៊ិក បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​៩​គ្រាប់ និង​របូត​វិញ​តែ​២​គ្រាប់​ប៉ុណ្ណោះ​។ អង់គ្លេស និង​រុស្ស៊ី ស៊ុត​បាន​៨​គ្រាប់​រៀងៗ ខណៈ​ក្រូ​អាស៊ី បាន​៧​គ្រាប់​។ ក្រុម​ដែល​ស៊ុត​បាល់​ប៉េ​ណា​ល់​បាន​សរុប​ពីរ​គ្រាប់ រួមមាន អង់គ្លេស ស៊ុយអែត និង​អូស្ត្រាលី ខណៈ​ក្រុម​ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង (១​គ្រាប់​) រួមមាន រុស្ស៊ី ក្រូ​អាស៊ី អ៊ុយ​រូ​ហ្គា​យ ស៊ុយអែត សេ​ណេ​ហ្គា​ល់ បារាំង អ៊ីរ៉ង់ កូ​ស្តា​រី​កា និង​ប៉ា​ណា​ម៉ា​។​

​ក្រុម​ដែលមាន​ឱកាស​ស៊ុត​ច្រើនជាងគេ​៖
​ប្រសិនបើ​អាល្លឺម៉ង់​សម្រេច​ផល​ទៅតាម​ឱកាស​ដែល​ខ្លួន​មាន​នោះ ពួកគេ​ច្បាស់​ជា​នឹងមិន​ហាលអាវ​នោះឡើយ​។ ការប្រកួត​បី​លើក​កន្លងមក អាល្លឺម៉ង់​មានឱកាស​ស៊ុត​រហូតដល់​ទៅ​៦៧​លើក  ដោយ​២០​លើក​ចំ​គោលដៅ ២៤​លើក​ខុស​គោលដៅ និង​២៣​លើក​ត្រូវបាន​រារាំង​។ ក្រុម​ដែលមាន​ឱកាស​ស៊ុត​ច្រើន​ជា​បន្តបន្ទាប់​រួមមាន ប្រេ​ស៊ី​ល (៥៦​លើក​), បែលហ្ស៊ិក (៥៣​លើក​), អេ​ស្ប៉ា​ញ (៤៥​លើក​), អ៊ុយ​រូ​ហ្គា​យ​, អា​ហ្ស​ង់​ទីន និង​ម៉ិ​ក​ស៊ិ​ក ចំនួន​៤៤​លើក​រៀងៗ​ខ្លួន​។​

​ក្រុម​ដែល​រង​ការពិន័យ​ច្រើនជាងគេ​៖
​កូ​ឡុំ​ប៊ី ជា​ក្រុម​តែមួយគត់​ដែល​ទទួលបាន​កាត​ក្រហម រីឯ​រុស្ស៊ី និង​អាល្លឺម៉ង់ មាន​កីឡាករ​ដែល​ទទួលបាន​កាត​លឿង​២​ក្នុង​១​ប្រកួត​។ ក្រុម​ដែល​ទទួលបាន​កាត​លឿង​ច្រើនជាង​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល គឺ​ប៉ា​ណា​ម៉ា ១១​កាត កូរ៉េខាងត្បូង ១០​កាត ស៊ែ​ប៊ី​៩​កាត ម៉ា​រ៉ុ​ក និង​ក្រូ​អាស៊ី ៨​កាត​។ កូរ៉េខាងត្បូង បង្កកំហុស​រហូតដល់​ទៅ​៦៣​លើក​លើ​គូប្រជែង រីឯ​អា​ហ្ស​ង់​ទីន​រងគ្រោះ​ដល់​ទៅ​៥៤​លើក​ពី​គូប្រជែង​វិញ​។ ១៨​ក្រុម បាន​បង្កកំហុស​បណ្តាល​ឲ្យ​មាន​ប៉េ​ណា​ល់​ទី ខណៈ ប៉ា​ណា​ម៉ា នី​ហ្សេ​រី​យ៉ា កូរ៉េខាងត្បូង ដា​ណឺ​ម៉ាក និង​អេ​ហ្ស៊ី​ប រង​ការពិន័យ​បាល់​ប៉េ​ណា​ល់​ទី​រហូតដល់​ទៅ​២​លើក​រៀងៗ​ខ្លួន​។​


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com