កីឡាជាតិ
ជាតិ
AFF Women៖ កម្ពុជា​ប្រជែង​ជាមួយ អូស្ត្រាលី ថៃ ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត​
30, Jun 2018 , 10:44 am        
រូបភាព
ដោយ:
​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ក្រុម​អូស្ត្រាលី ថៃ ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត សម្រាប់​ការប្រកួត​ពានរង្វាន់ AFF Women Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចន្លោះ​ពីថ្ងៃ​ទី​៣០ មិថុនា ដល់​ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០១៨​។ ក្រុមកីឡា​ការិនី​កម្ពុជា ជួប​ប្រកួត​បើកឆាក​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​នា​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៨​។ 

 
​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​បាន​ចាក​ចេញពី​មាតុភូមិ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ត្រៀម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ AFF Women Championship ប្រចាំឆ្នាំ​២០១៨​។ កម្ពុជា​ដែល​ស្ថិតនៅក្នុង​ពូ​ល A ត្រូវ​ប្រជែង​ជាមួយ​អូស្ត្រាលី ថៃ ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត​។  
 
​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត​ក្នុងជំនួប​បើកឆាក​ពូ​ល A នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨  មុន​ជួប​ប្រកួត​លើក​ទី​២​ជាមួយ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​។ បន្ទាប់មក​នៅ​ថ្ងៃទី​៤ កក្កដា កម្ពុជា​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ថៃ មុន​ប៉ះ​អូស្ត្រាលី​ក្នុងជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​៦ កក្កដា ឆ្នាំ​២០១៨​។ 
 
​សម្រាប់​ការប្រកួត​ពានរង្វាន់ AFF Women Championship 2018 មាន​១១​ក្រុម​ចូលរួម​។ ការប្រកួត​ព្រឹ​ត្ត​ទៅ​ចន្លោះ​ពីថ្ងៃ​ទី​៣០ មិថុនា ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​។ ការប្រកួត​ចែកចេញជា​ពីរ​ពូ​ល​ក្នុងនោះ​ពូ​ល A មាន​កម្ពុជា ថៃ អូស្ត្រាលី ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, ហ្វីលីពីន​, មី​យ៉ាន់​ម៉ា​, សិង្ហ​បុរី និង​វៀតណាម​។ 
 
​កីឡាការិនី​កម្ពុជា​ទាំង​២៣​រូប​រួមមាន​៖ ពឿ​ន គ​ន្ធា​, ហួត គឹមហុង​, បាន ជា​វៃ​, សេន​ដ្រា ហៀ​ល​, មូល រស្មី​ផែ​, កែប ទាន់សម័យ​, លឹម សុជា​, ហ៊ិ​ន ស្រីអូន​, ឆន ស្រី​នី​ត​, ជា សម្ផស្ស​, យ៉ុ​ន យ៉ើ​ន​, ភឺន ស្រី​ល័​ក្ខ​, ស៊ិន ស្រីនាត​, ឌី សុធា​, ក​យ មួយ​កញ្ញា​, ពេជ្រ យូ​ឈុន​អ៊ី​, សំ​រ៉ិ​ត និមល​, ហ៊ា ស្រី​ឡាស់​, នន មិនា​, ភឿ ធូ​, គឹម ចាន់​ថេត​, តាំង មករា និង ចាយ ស្រី​លាភ​៕   
 
Thmey Thmey Group
Facebook Group · 253 សមាជិក
ចូលរួមក្នុងក្រុម
សូម​ស្វាគមន៍មតិយោបល់ទាំងអស់
 

Tag:
 AFF Women
  ជម្រើសជាតិ​នារី
© រក្សាសិទ្ធិដោយ thmeythmey.com