ជាតិ
សង្គមជាតិ
​ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រាប់​ឲ្យ​មេ​ប៉ូលិស​ទូទាំងប្រទេស ពង្រឹង​សន្តិសុខ និង​ស្ថានការណ៍​មុន​ការបោះឆ្នោត​
30, Jun 2018 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ​លោក  គៀត ច័ន្ទ​ថា​រិ​ទ្ធ បានដាក់​បញ្ជា​ទៅគ្រប់​ស្នងការ​នគរបាល​ទូទាំងប្រទេស ឲ្យ​រឹតបន្តឹង​សន្តិសុខ និង​ស្ថានការណ៍ នៅតាម​គោលដៅ​នីមួយៗ ដើម្បី​ធានា​ដល់​ការបោះឆ្នោត ដែល​នឹង​ឈាន​មកដល់​ខាងមុខនេះ ។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ បាន​បញ្ជាក់ថា សកម្មភាព​របស់​នគ​របាល គឹ​រៀប​ចំការ​ល្បាត ,​កម្លាំង​ត្រៀម​អន្តរាគមន៍​នៅតាម​ទីសាធារណៈ​សំខាន់ៗ ។ លោក បន្ថែម​ដូច្នេះ​ថា​៖« ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន ត្រូវ​ផ្គុំ​គ្នា​តាំងពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឡើងទៅ ឲ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​បង្ហាញខ្លួន​ល្បាត​ចុះ​តាម​ខ្នង​ផ្ទះ​»​។​
 
​ដំណាក់កាល​ឃោសនាបោះឆ្នោត គឺជា​ដំណាក់​កាលដែល​មានការ​ប្រឈម​ខ្លាំងជាងគេ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ចាប់ពី​ពេល​បោះឆ្នោត​ទៅ​។ នេះ​បើតាម​ការបន្ថែម​របស់ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​បាន​សង្កត់ធ្ងន់ថា  គ្រប់​បទល្មើស​ព្រហ្មទណ្ឌ ដែល​ទាក់ទង​នឹង​អំពើហិង្សា អំពើ​ឃាតកម្ម​ត្រូវតែ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ឲ្យ​ឃើញ​មុខសញ្ញា​ច្បាស់លាស់​៕ 
 
 

Tag:
 សន្តិសុខ​
 ​ បោះឆ្នោត​
  ​គៀត ច័ន្ទ​ថា​រិ​ទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com