ជាតិ
សេដ្ឋកិច្ច
សភាពាណិជ្ជកម្ម​អឺ​រ៉ុ​ប នឹង​រៀបចំ​តាំងពិព័រណ៍​នៅ​ឆ្នាំ​២០២០​ទៀត ក្រោយ​ទទួលជោគជ័យ​លើកដំបូង​
01, Jul 2018 , 3:30 pm        
រូបភាព
 ​ភ្នំពេញ​៖ ពិព័រណ៍​អឺរ៉ុប លើកដំបូង​គេ​នៅ​កម្ពុជា មាន​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៩ មិថុនា ដល់​ថ្ងៃទី​១ កក្កដា នៅ​ទីក្រុង​កោះ​ពេជ្រ​។ ពិព័រណ៍​នេះ រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) និង​មាន​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ចំនួន​៥១​មកពី​ប្រទេស​អឺរ៉ុប បាន​ចូលរួម​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​។ ក្រុមហ៊ុន​ទាំងនោះ មានដូចជា​ក្រុមហ៊ុន​ផលិត​យានយន្ត គ្រឿង​សង្ហា​រឹម ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ពេទ្យ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និង​ផលិត​ជាច្រើន​ផ្សេងទៀត​។​

 
​តាមរយៈ​ការដាក់​តាំង​លក់​ផលិតផល​៣​ថ្ងៃ​មកនេះ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​កម្ពុជា នាំគ្នា​គាំទ្រ​ផលិតផល​តាំង​បង្ហាញ ដែល​នាំចូល​មកពី​តំបន់​អឺរ៉ុប​។ សភាពាណិជ្ជកម្ម​អឺរ៉ុប ចាត់ទុកថា វា​ជា​ជោគជ័យ​សម្រាប់​ដំណើរការ​តាំង​ពិ​ពរណ៍​របស់​ពួកគេ​។ ដោយ​មើលឃើញ​សន្ទុះ​នៃ​ការគាំទ្រ​នេះ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ក៏មាន​បំណង​រៀបចំ​ការតាំង​ពិ​ពរណ៍​នេះ ជា​លើក​ទី​២​នៅ​ឆ្នាំ​២០២០​ផងដែរ​។​
 
​សូម​ទស្សនា​វី​ដូ​អូ​៖
 

​គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​សហគមន៍​អឺរ៉ុប​នៅ ក្នុង​ឆ្នាំ​២០១៧​មាន​ប្រមាណ​៥​ពាន់​លាន​ដុល្លា ។ ក្នុងនោះ​កម្ពុជា នាំចេញ​ទៅកាន់​សហគម​ន៍​អឺរ៉ុប ជាង​៤​ពាន់​លាន​ដុល្លារ ហើយ​នាំចូល​ពី​សហគមន៍​អឺរ៉ុប ជិត​១​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​រដ្ឋ​លេខ​ធិ​ការ​ក្រសួងពាណិជ្ជកម្ម លោកស្រី តឹក​រ៉េត កំរង​។​
 
​ជាការ​យល់ឃើញ​របស់​លោកស្រី តឹក​រ៉េ​ក កំរង ការតាំងពិព័រណ៍​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់ ព្រោះ​គឺជា​ឱកាស សម្រាប់​វិនិយោគិន​ទាំង​កម្ពុជា និង​អឺរ៉ុប អាច​ស្វែងរក​ដៃគូ​ពាណិជ្ជ​នៅ​កម្ពុជា​បន្ថែមទៀត​៕

Tag:
 សភាពាណិជ្ជកម្ម​អឺរ៉ុប
 EuroCham
© រក្សាសិទ្ធិដោយ thmeythmey.com