អត្ថបទពាណិជ្ជកម្ម
ឱកាស​ពិសេស​មិន​ធ្លាប់មាន​! ណាហ្គា​វើ​ល​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពេញ​មួយខែ​កក្កដា​
02, Jul 2018 , 3:12 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ណាហ្គា​វើ​ល ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ដ៏​សន្ធឹកសន្ធាប់ ពេញ​មួយខែ​កក្កដា​នេះ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​មកពី​គ្រប់ទិសទី អាច​ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​រីករាយ ពិសា​ប៊ុ​ហ្វេ​កំពូល​រសជាតិ នៅ​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​អន្តរជាតិ 2Pangea (​ជាន់​ទី​២ ណាហ្គា​ទី​២) ដែល​វែង​ជាងគេ​នៅ​ភ្នំពេញ​ដោយ​២​នាក់ គិតថ្លៃ​១​នាក់​ប៉ុណ្ណោះ​។ តម្លៃ​២៨​ដុល្លារ សម្រាប់​ប៊ុ​ហ្វេ​ថ្ងៃត្រង់ ពី​ម៉ោង​១២ ដល់​ម៉ោង​២:៣០​រសៀល ឬ​៣៣​ដុល្លារ សម្រាប់​ប៊ុ​ហ្វេ​ពេល​ល្ងាច ពី​ម៉ោង​៥:៣០ ដល់​៧:៣០​យប់​។ អតិថិជន ក៏​អា​ចក​ម្ម៉​ង់​បង្កង​បន្ថែម​បាន​ផងដែរ​។​

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ម្ហូប​ចិន អាច​ពិសា​ឌី​ម​សាំ​ពិសេស ដែលមាន​តម្លៃ​១៦.៨០​ដុល្លារ សម្រាប់​ម្នាក់ នៅ​ភោជនីយដ្ឋាន​ចិន ដែល​បានឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក Fortune Palace នៅ (​ជាន់​ទី​១​ណាហ្គា​វើ​ល​) ឬ ១៨.៨០​ដុល្លារ សម្រាប់​ម្នាក់ នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes (​ជាន់​ទី​៥​ណាហ្គា​ទី​២) ដែល​មើល​ការខុសត្រូវ និង​ច្នៃ​ម្ហូប ដោយ​មេ​ចុងភៅ​មកពី​ទីក្រុង​ហុងកុង​។ ហាង​នេះ បើក​បម្រើ​អតិថិជន ពី​ម៉ោង​១១:៣០​ព្រឹក ដល់​ម៉ោង​២:៣០​រសៀល នៅ​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ​។



​សូម​នាំ​ក្រុមគ្រួសារ​របស់​អ្នក មក​ពិសា​ប៊ូ​ហ្វេ​នៅទីនេះ និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន សម្រាប់​កុមារ​អាយុ​ចន្លោះ ៥ ដល់ ១២ ឆ្នាំ ខណៈ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ញ៉ាំ​ឥតគិតថ្លៃ​។ មិនតែប៉ុណ្ណោះ ពុក​ម៉ែ​បងប្អូន ក៏​អាចមក​ទស្សនា​ការសម្តែង​ថ្មី ពិសេស​ដ៏​អស្ចារ្យ​របស់​យើង​ផងដែរ គឺ​ទស្សនា​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌ នៅ​សាល​មហោស្រព NABA (​ជាន់​ទី ២ ណាហ្គា​ទី ២) នៅ​ម៉ោង ៧:៣០​យប់ រៀងរាល់ថ្ងៃ​ពុធ ដល់​អាទិត្យ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៧ ខែកក្កដា​នេះ​តទៅ​។​

​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​ដ៏​អស្ចារ្យ​នេះ មានការ​ចូលរួម​សម្តែង ដោយ​សិល្បករ​-​សិល្បការិនី​ចម្រុះ​ជាតិ​សាសន៍ ដែលមាន​ការសម្តែង​ចម្រៀង រាំ និង​សៀក​រហ័ស​កម្ម​លំដាប់​ពិភពលោក​។ ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ នៅ NABA ដែលជា​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដោយ​ផ្តល់ជូន​ចំនួន​១.០០០​កៅអី​។



​សម្រាប់​ប្រិយមិត្ត ដែលមាន​បំណង​ចង់​ទស្សនា ការផ្សាយ​បន្ត​ផ្ទាល់​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ លោកអ្នក​អាច​ទស្សនា​បាន នៅ​គ្រប់​អេក្រង់​ធំៗ នៅ​ណាហ្គា​វើ​ល​។ ទន្ទឹមនឹងនេះ លោកអ្នក ក៏បាន​រីករាយ​ជាមួយ​ការបញ្ចុះ​តម្លៃ​អាហារ និង​ភេសជ្ជៈ ពេញ​មួយខែ​កក្កដា​។ ពិសេស សូម​អញ្ជើញ​មក​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ពិភពលោក​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​១៥ ខែកក្កដា នៅ​ក្លិប​ដាលីន​ដាលីន (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​ល​) និង​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ និង​កម្សាន្ត ជាមួយ​ការប្រគំ​តន្ត្រី ដែលមាន​ហ្គេម​សប្បាយៗ និង​ការចាប់​រង្វាន់​ជាច្រើន​។

​ណាហ្គា​វើ​ល ក៏មាន​ផ្តល់ជូន​នូវ​ភាព​រីករាយ​ផងដែរ បន្ទាប់ពី​ម៉ោង​ការងារ ចាប់ពី​ម៉ោង ៥:៣០​ល្ងាច​រហូតដល់​ម៉ោង​៨:៣០​យប់ នៅ​រៀងរាល់ថ្ងៃ​ចន្ទ ពុធ និង​សុក្រ នៅ​បានីយដ្ឋាន Golden Horizon (​ជាន់​ផ្ទាល់​ដី ណាហ្គា​ទី ២) ដែលមាន​ស្រា​ក្រឡុក និង​ភេសជ្ជៈ តម្លៃ​២$​ប៉ុណ្ណោះ សម្រាប់​ម្នាក់​៕

(​ អត្ថបទ​ពាណិជ្ជកម្ម )

Tag:
 ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com