អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​គោ​ជល់ ប្រគល់​ប្រាក់​លើកទឹកចិត្ត​សរុប​១,៨០០​ដុល្លារ ដល់​កីឡាករ​ប្រដាល់​ដែល​ទទួល​ជ័យជម្នះ​ពី​បារាំង​
02, Jul 2018 , 4:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ បានប្រគល់​ប្រាក់ឧបត្ថម្ភ លើកទឹកចិត្ត ៥០០ ដុល្លារ ជូន​កីឡាករ​ប្រដាល់​គុន​ខ្មែរ ដែល​ដណ្ដើមបាន​ជ័យជម្នះ និង​ខ្សែក្រវ៉ាត់​អន្តរជាតិ Rahu Fight II ២០១៨ នា​ប្រទេស​បារាំង​។ ការប្រគល់​ទឹកប្រាក់​លើកទឹកចិត្ត​នេះ ធ្វើឡើង​នៅ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៩ ខែមិថុនា នា​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ខ្សែក្រវ៉ាត់​ភេសជ្ជៈ​គោ​ជល់ នៅ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អិន​ស៊ី​។​

​ការប្រគល់​ពានរង្វាន់​នេះ ធ្វើឡើង​ដោយសារ លោក មាន សំអុល នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ ធ្លាប់បាន​សន្យាថា  ប្រសិនបើ​អ្នក​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​៤​រូប​ឈ្នះ និង​ដណ្ដើមបាន​ខ្សែក្រវ៉ាត់ ពី​ប្រទេស​បារាំង លោក​នឹង​ប្រគល់​ប្រាក់​៥០០​ដុល្លារ ក្នុង​ម្នាក់ៗ ដើម្បី​ជាការ​លើកទឹកចិត្ត​កីឡាករ​គុន​ខ្មែរ​បុរាណ​។​



​ជា​លទ្ធផល​កីឡាករ មឿ​ន សុភា និង ឡៅ ចន្ទ្រា បានឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ដោយ​ពិន្ទុ​។ ឯ​កីឡាករ ឃឹម ឌី​ម៉ា ប្រដាល់​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ និង​គ្រង​ដំណែង​ម្ចាស់​ខ្សែក្រវ៉ាត់​នៅ Rahu Fight II 2018 នៃ​ប្រទេស​បារាំង​។ ដូចនេះ​កីឡាករ​ទាំងបី ទទួលបាន​ម្នាក់ ៥០០ ដុល្លារ (២​លាន​រៀល​)​។ ចំណែក​កីឡាករ ផាន់ គ្រាន់តែ​វាយ​ស្មើ នឹង​កីឡាករ​បារាំង ក្រុមហ៊ុន​គោ​ជល់ សម្រេចចិត្ត​លើកទឹកចិត្ត​ផងដែរ គឺ​ទទួលបាន ៣០០ ដុល្លារ (១.២ លាន​រៀល​)​។

​ដោយ​ចង់​លើកស្ទួយ​បន្ថែម ដល់​កីឡាករ​ដែលមាន​ឱកាស​ចេញទៅ​ប្រដាល់​ក្រៅប្រទេស​ផង​នោះ លោក មាន សំអុល បានសម្រេច​បន្ថែម​ទឹកប្រាក់ ៥០០​ដុល្លារ​ទៀត ដល់​កីឡាករ រឿង សុភ័ណ្ណ ម្ចាស់​ខ្សែក្រវ៉ាត់​ប្រដាល់​គុន​ខ្មែរ ភេសជ្ជៈ​គោ​ជល់​ឆ្នាំ​២០១៧ ដែល​ទទួលបាន​ខ្សែក្រវ៉ាត់​ពីរ​ផ្សេងទៀត ពី​ប្រទេស​បារាំង​ដូចគ្នា​។ ប្រាក់រង្វាន់​ទាំងអស់ បានប្រគល់​ជូន​ដល់​កីឡាករ​ទាំង​៥​រូប រួចរាល់​ហើយ នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​គោ​ជល់ នៅ​ស៊ី​អិន​ស៊ី​។



​គួរ​បញ្ជាក់ថា ដោយ​ចង់​លើកស្ទួយ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​ភាពល្បីល្បាញ ទាំង​នៅក្នុង និង​ក្រៅប្រទេស ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់ បាន​បង្កើត​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ជាពិសេស​កម្មវិធី​ប្រដាល់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់ និង​ប្រដាល់​គុន​ខ្មែរ​ផ្សេងៗ​ទៀតផង​ដែរ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បាន​ជួយ​ជ្រោមជ្រែង​ដល់​កីឡាករ ជា​ទឹកប្រាក់​លើកទឹកចិត្ត ដើម្បី​ឲ្យ​កីឡាករ​ម្នាក់ៗ ខិតខំ​ប្រឹងប្រែង ដើម្បី​លើក​កិត្តិយស​ជាតិ និង​ប្រដាល់​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​យើង​៕





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com