ជាតិ
សង្គមជាតិ
ពលរដ្ឋខ្មែរ១៤នាក់ដែលចាញ់បោកមេខ្យល់ទៅចិន និងម៉ាឡេស៊ី វិលមកដល់កម្ពុជាវិញ
× ទូតកម្ពុជាប្រចាំប្រទេស ចិន និងម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរចំនួន ១៤នាក់ មកស្រុកកំណើតវិញ។ នេះបើតាមសេចក្ដីជូនដំណឹង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្រសួងការបរទេសបានឲ្យដឹងថា ពលរដ្ឋខ្មែរ ៧នាក់ ទៅប្រទេសម៉ាឡេស៊ី ដែលទៅធ្វើការដោយខុសច្បាប់ និង ស្ត្រី ៤នាក់ ចាញ់បោកមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការដោយខុសច្បាប់នៅចិន។ ពួកគេបានមកដល់កម្ពុជាវិញអស់ហើយត្រឹមថ្ងៃទី២៩ ខែមុន។ សូមបញ្ជាក់ថា ក្នុងចំណោម ១៤នាក់ មានកូនក្មេង ៣នាក់៕
Tag:
ពលរដ្ឋខ្មែរ
បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com