AFF U19៖ ជួបគ្នា​បី​លើក​កន្លងមក​កម្ពុជា​មិនដែល​ឈ្នះ​ម៉ាឡេស៊ី​នោះទេ ចុះ​រសៀល​នេះ​?
កីឡាជាតិ
ជាតិ
AFF U19៖ ជួបគ្នា​បី​លើក​កន្លងមក​កម្ពុជា​មិនដែល​ឈ្នះ​ម៉ាឡេស៊ី​នោះទេ ចុះ​រសៀល​នេះ​?
04, Jul 2018 , 6:59 am        
រូបភាព
ក្រុម U19 កម្ពុជាអបអរជ័យជម្នះក្នុងជំនួបបើកឆាកជាមួយព្រុយណេ, រូបភាពពីហ្វេសប៊ុក FFC
ក្រុម U19 កម្ពុជាអបអរជ័យជម្នះក្នុងជំនួបបើកឆាកជាមួយព្រុយណេ, រូបភាពពីហ្វេសប៊ុក FFC
​ក្រោយ​យកឈ្នះ​ព្រុយ​ណេ ៥-០ នា​ជំនួប​បើកឆាក​ពូ​ល B ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា បន្ត​ជួប​ម៉ាឡេស៊ី សម្រាប់​ជំនួប​លើក​ទី​២​នៃ​ពានរង្វាន់ AFF U19 Championship 2018 នា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែកក្កដា នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium ប្រទេស​ឥណ្ឌូណេស៊ី​។ ចំណែក​ព្រុយ​ណេ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ម៉ោង​៧​យប់ នា​កីឡដ្ឋាន​នេះ​ដូចគ្នា​។



​ជ័យជម្នះ ៥-០ លើ​ព្រុយ​ណេ​ក្នុងជំនួប​បើកឆាក​ពូ​ល B កាលពី​ថ្ងៃទី​២ ខែកក្កដា ជា​កាដូ​លើកទឹកចិត្ត​ដ៏​សំខាន់​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ក្នុងការ​តទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី នា​ជំនួប​លើក​ទី​២​នៃ​ពានរង្វាន់ AFF U19 Championship នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​។ តាមរយៈ​ការជួបគ្នា​កន្លងមក កម្ពុជា​មិនដែល​យកឈ្នះ​ម៉ាឡេស៊ី​នោះទេ​។ តើ​លើក​នេះ​កម្ពុជា​អាច​ប្រើ​ទុន​ជ័យជម្នះ​ក្នុងជំនួប​បើកឆាក​យកឈ្នះ​ម៉ាឡេស៊ី​បាន​ឬ​យ៉ាងណា​?

​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​បី​លើក​រួចមកហើយ​។ នៅ​ឆ្នាំ​២០០៣ ម៉ាឡេស៊ី​បាន​យកឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល ៣-០ នា​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ដោយ​កាលនោះ ម៉ាឡេស៊ី​ជា​ម្ចាស់​ជើងឯក​រង​ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ៤-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០១១ ដែល​ម៉ាឡេស៊ី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ហ្វីលីពីន ៦-០ នា​ការប្រកួត​ដណ្តើម​ម​ចំណាត់ថ្នាក់​លេខ​៣ ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ នៅ​ឆ្នាំ​២០១៧ ដែល​មី​យ៉ាន់​ម៉ា​ធ្វើ​ម្ចាស់ផ្ទះ ម៉ាឡេស៊ី​បាន​យកឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល ២-០​។ នៅ​ឆ្នាំ​នោះ ម៉ាឡេស៊ី​គ្រង​ជើងឯក​រង​ក្រោយ​ចាញ់​ថៃ ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​បន្ថែម​លើ​នេះ ម៉ាឡេស៊ី​បាន​គ្រង​ជើងឯក​រង់​៣​ឆ្នាំ​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០០៥, ២០០៦ និង ២០០៧ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា​, អូស្ត្រាលី និង​វៀតណាម​ជា​បន្តបន្ទាប់​ក្នុង​លទ្ធផល ១-០ ដូចគ្នា នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០០៩ និង ២០១៥ ក្រុម​នេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​។ ចំណែក​កម្ពុជា​មិនដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះឡើយ​។

​បន្ទាប់ពី​ជំនួប​រវាង​កម្ពុ​ជាមួយ​ម៉ាឡេស៊ី ក្នុង​ពូ​ល B នេះដែរ ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ គឺ​ជំនួប​រវាង​ក្រុម​ព្រុយ​ណេ​ជាមួយ​ទី​ម័​រ​ខាងកើត ដែល​រៀបចំ​នៅ​ម៉ោង​៧​យប់​នា​កីឡដ្ឋាន Gelora Joko Samudro Stadium​។ នា​ការប្រកួត​បើកឆាក​ទី​ម័​រ​ខាងកើត​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​មី​យ៉ាន់​ម៉ា ខណៈ​ព្រុយ​ណេ​ចាញ់​កម្ពុជា ៥-០៕  


Tag:
 AFF U19 Championship
  U19 កម្ពុជា​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66464 [1] => 31,9 [2] => AFF U19៖ ជួបគ្នា​បី​លើក​កន្លងមក​កម្ពុជា​មិនដែល​ឈ្នះ​ម៉ាឡេស៊ី​នោះទេ ចុះ​រសៀល​នេះ​? [3] => content [4] => [5] => AFF U19 Championship, U19 កម្ពុជា​, ម៉ាឡេស៊ី [6] => 69 [7] => 0 [8] => )