ការរត់​លេង អាច​ឲ្យ​កុមារ​អភិវឌ្ឍន៍​ខួរក្បាល​បាន​យ៉ាង​ល្អ​

ជាតិ
សង្គមជាតិ
សុខភាព
ការរត់​លេង អាច​ឲ្យ​កុមារ​អភិវឌ្ឍន៍​ខួរក្បាល​បាន​យ៉ាង​ល្អ​
04, Jul 2018 , 2:18 pm         1087
រូបភាព
​គ្រួសារ​ជាច្រើន​ជឿជាក់ថា ការអនុញ្ញាត​ឲ្យ​កូនតូច មិនទាន់​គ្រប់​អាយុ​ចូលរៀន​របស់​ពួកគេ រត់​លេង គឺ​មិនមាន​ប្រយោជន៍​អ្វី​ឡើយ​។ ពួកគេ​យល់ថា កូនៗ​ពួកគេ​គួរតែ​ផ្តោតលើ​កា​រៀន ឬ​ហ្វឹកហាត់​ការសរសេរ និង​អាន​របស់​ពួកគេ​វិញ ទើប​ប្រសើរ​ជាង ប៉ុន្តែ​ការគិត​បែបនេះ មិន​ត្រឹមត្រូវ​នោះទេ​។



 ខួរក្បាល​របស់​ក្មេង​ដែលមាន​អាយុ​ចន្លោះ ៣ ទៅ​៦​ឆ្នាំ គឺ​អភិវឌ្ឍន៍​​យ៉ាង​ពេញលេញ នៅពេល​ពួកគេ​រត់​លេង និង​រីករាយ​នឹង​សកម្មភាព​របស់​ពួកគេ​។  នៅពេល​ពួកគេ​មាន​ចលនា​ខ្លួនប្រាណ​កាន់តែច្រើន នោះ​កោសិកា​ប្រសាទ​ជាច្រើន​នៅក្នុង​ខួរក្បាល ក៏​ត្រូវបាន​អភិវឌ្ឍន៍​ច្រើន​ទៅតាម​នោះដែរ ហើយ​នៅពេលនោះ ក៏​ជា​ពេលដែល​កូនតូច​របស់លោក​អ្នក បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការរៀន​អ្វីដែល​ថ្មីៗ​។ ក្មេងៗដែលមានអាយុក្រោម5ឆ្នាំ ឬថ្នាក់​ម​ត្តេ​យ្យ ជា​អាយុ​ដែល​ក្មេង​ត្រៀមខ្លួន ក្នុងការ​បំពេញ​រាងកាយ និង​ខួរក្បាល ហើយ​នៅពេល​ពួកគេ​ឈានដល់​អាយុ​សមស្រប ពួកគេ​នឹង​រៀន​អាន និង​សរសេរ ដោយ​ឯកឯង​។



​ដូច្នេះ​ឪពុកម្តាយ​គ្រប់​ឈប់​បារម្ភ​ទៀត​ទៅ នៅពេលដែល​តូចៗ​លោកអ្នក​រត់​លេង និង​រីករាយ​នឹង​សកម្មភាព​របស់​ពួកគេ​នោះ ព្រោះ​ការរត់​លេង​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ខួរក្បាល​កុមារ​។ ផ្ទុយទៅវិញ លោកអ្នក​គួរតែ​បា​ម្ភ​ពី​សត្វ​មូស ដែល​នឹង​បង្ក​រំខាន ឬ​ចម្លងជំងឺ​ដល់​កូនតូចៗ​របស់លោក ពេល​ពួកគេ​លេង ឬ​រត់​លេង​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​វិញ​។



Kindee  ជា​ផលិតផល​ដែលមាន​គុណភាព​ល្អ ផ្សំ​ពី​ធម្មជាតិ​១០០% គ្មាន​សារធាតុ​គីមី មិន​ប៉ះពាល់​សុខភាព អាច​ការពារ​កូន​អ្នក​ពីស​ត្វ​មូស​ចង្រៃ​បាន​។ ផលិតផល Kindee ការពារ​មូស​ចង្រៃ មាន​ជា​ប្រភេទ​ឡេ , ស្ពាយ បាញ់​លើ​ស្បែក ផ្សំ​ឡើង​ពី​ធម្មជាតិ និង​ជា​ប្រភេទ ស្ទីក​គឺ បិទ​បណ្តេញ​មូស​ដែលមាន​រូប​តុក្កតា​ស្អាតៗ​ជាដើម​។ Kindee ក៏មាន​ផលិតផល​ថែរក្សា និង​ការពារ​កូនៗ​លោកអ្នក ពី​ចុងជើង ដល់​ចុង​សក់​ផងដែរ ដែលមាន​លក់​នៅ​ហាង​លក់ទំនិញ​កុមារ​ទូទាំងប្រទេស​។ ទំនាក់ទំនង​ផ្នែក​សេវា​អតិថិជន 017-888-191 ៕


© រក្សាសិទ្ធិដោយ thmeythmey.com