អត្ថបទពាណិជ្ជកម្ម
អ៊ែ​ម​មឺ​រឹត​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ប្រតិបត្តិការ​នៅ​ភ្នំពេញ​ជាមួយនឹង​តម្លៃ​ពិសេស​ទៅកាន់​គោលដៅ​ទូទាំង​ពិភពលោក​
04, Jul 2018 , 4:06 pm        
រូបភាព
​កាលពី​ថ្ងៃទី​២ ខែកក្កដា កន្លងមក​! ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត អបអរសាទរ​ខួប​១​ឆ្នាំ ដំបូង ក្នុង​ការធ្វើ​ប្រតិបត្តិការ នៅ​កម្ពុជា ជាមួយនឹង​តម្លៃ​សំបុត្រ​ហោះហើរ ពិសេស ទៅកាន់​គោលដៅ នៅក្នុង​សកលលោក រួមមាន​ទីក្រុង​ឌូ​បៃ ទីក្រុង​ប៉ារីស ទីក្រុង​ឡុង និង​ក្រុង​អាម​ស្ទើ​ដាំ​។ តម្លៃ​សំបុត្រ ហោះហើរ​ពិសេស​ទាំងអស់​ដែល​បានប្រកាស​ក្នុង​ពិធី​ប្រារព្ធ​ខួប នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ អាច​កក់​បាន ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​២២ ខែកក្កដា សម្រាប់​ការ​ដំណើរ ចាប់ពី​ថ្ងៃទី​៥ ខែ​កក្ត​ដា រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។

​ក្រុមហ៊ុន​អ៊ែ​មមី​រឹត បានចាប់ផ្តើម​សេវាកម្ម ហោះហើរ ប្រចាំថ្ងៃ ពី​ទី​ក្រុម​ឌូ​បៃ ទៅ​ទីក្រុង​ភ្នំពេញ តាមរយៈ​ទីក្រុង​យ៉ាំង​ហ្គូ​ន នៅ​ថ្ងៃទី​១ ខែ​កក្ត​ដា​។ តាមរយៈ​ការតភ្ជាប់ ប្រទេស​កម្ពុជា ទៅនឹង ប្រទេស​ផ្សេងៗ លើ ពិភពលោក ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​បាន​ដឹក អ្នកដំណើរ​ហោះហើរ ប្រមាណ​ជាង ៧០០០០ នាក់​ក្នុង​១​ឆ្នាំ កន្លងមកនេះ​ដោយ​យន្តហោះ​ប្រភេទ Boeing ៧៧៧-៣00ER ដ៏​ទំនើប​បំផុត ដែលមាន​បំពាក់ ដោយ​ការកំណត់​រចនាសម្ព័ន្ធ អាជីវកម្ម​និង​សេដ្ឋកិច្ច​។



​ជាមួយនឹង​ការហោះហើរ ៩​ម៉ោង និង​៣០​នាទី ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលមាន​ចំណត​ឈប់​មួយរយៈ នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន អ្នកដំណើរ របស់​អ៊ែ​ម​មឺ​រឹត​អាចធ្វើ​ដំណើរ  ទៅដល់​ទីក្រុង​ឌូ​បៃ បាន​យ៉ាង​ងាយស្រួល​។ ចាប់ពីពេលនេះ​រហូតដល់​ចុងខែ​សីហា អ្នកដំណើរ​ដែល​ហោះហើរ ជាមួយ​អ៊ែ​ម​មឺ​រឹត ពី​រាជធានី​ភ្នំពេញ នឹង​អាច​ប្រើ​សន្លឹក​ប័ណ្ណ ឡើង​យន្តហោះ របស់ខ្លួន​ជា​កាត​សមា​ជិត ពិសេស​ផ្តាច់មុខ​ដើម្បី​ដើរលេង​នៅ​ក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់ រួម និង​រីករាយ​ជាមួយ ការបញ្ចុះ​តម្លៃ​ពិសេស ក្នុង​ការទិញ ឥ​វ៉ាន់​ជាច្រើន​ទៀត​។

​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត ផ្តល់ជូន​នូវ​បទពិសោធន៍​ធ្វើដំណើរ​លំដាប់​ពិភពលោក​ដោយ​ភ្ជាប់​អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម និង​អ្នកដំណើរ​ទេសចរណ៍ ពី​ប្រទេស​កម្ពុជា ជាមួយនឹង ទីកន្លែង​ឈប់សម្រាក ដ៏​ល្បីល្បាញ និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ នៅ​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា អ៊ឺរ៉ុប និង​អា​មេ​រិច​តាមរយៈ​មជ្ឈមណ្ឌល អាកាសចរណ៍​នៅក្នុង​ទីក្រុង​ឌូ​បៃ ដែល​អ្នកដំណើរ​អា​ចស​ម្រាក​ដោយ​រីករាយ ជាមួយ​ហាង​ទំនិញ​ការបម្រើ​អាហារសម្រន់​ជាច្រើន​ប្រភេទ មុន​ធ្វើដំណើរ​បន្តទៅទៀត​។ ទិសដៅ​កំពូល​ទាំង​ប្រាំ​សម្រាប់​អ្នកដំណើរ ដែល​ធ្វើ​ហោះហើរ ពី​ទីក្រុង​ភ្នំពេញ រួមមាន​ទីក្រុង​ឌូ​បៃ បារី​ស ទីក្រុង​ឡុង​ហែ​ទ​ស្រ៊ូ ទីក្រុង​ហ្វ្រែ​ង​ហ្វើ​ត និង​ទីក្រុង​ហ្សឺ​ណែរ​។ អ្នកដំណើរ​ដែល​ឆ្លងកាត់​តាម​ទីក្រុង​ឌូ​បៃ នឹង​ទទួល​ភាពស្រស់​ស្រាយ នានា​រដូវក្តៅ​នេះ ជាមួយនឹង​ការ៉េម​ដែល​អាច​រកបាន​នៅ​ច្រកចេញ ទី​៣ និង​តំបន់​ឆ្លងកាត់​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ទីក្រុង​ឌូ​បៃ​រហូតដល់​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៨​។



​តាម​ប្រសាសន៍​របស់លោក Abdulla Adnan អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា បានអោយដឹងថា នៅពេល​យើង​ចូលមក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​មុខ ប្រទេស​កម្ពុជា កំពុងមាន​សន្ទុះ​សេដ្ឋកិច្ច ក្នុង​រយៈពេល ពីរ​ទសវត្ស​ចុងក្រោយ​មកនេះ​។ ឥឡូវនេះ​យើង​មាន​មោទនភាព ណាស់ ដែល​បានរួម​ចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ យើង​សូម​ថ្លៃ​ង​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​អតិថិជន ស្មោះត្រង់ និង​ដៃគូរ​ដែល​តែងតែ​គាំទ្រ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ជាពិសេស រាជរដ្ឋាភិបាល មន្ត្រីរាជការ ស៊ីវិល និង​ក្រុម​អាកាសយានដ្ឋាន​កម្ពុជា ចំពោះ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ អោយ​ក្រុមហ៊ុន​បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា ដែល​បាន​អនុញ្ញាតអោយ​យើង​នូវ​ជម្រើស​ជាច្រើន​សម្រាប់​អតិថិជន ក្នុងការ​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម និង​ទេសចរណ៍ ដែល​ភ្ជាប់​ប្រទេសជាតិ​របស់​យើង​។ យើង​មាន​ទំនុកចិត្ត​ចំពោះ​ទីផ្សារ​កម្ពុជា និង​បន្ត​ស្វះ​ស្វែងរក ឱកាស​ដើម្បី​បង្កើត​ទំនាក់ទំនង​ការធ្វើដំណើរ​រវាង​ប្រទេស​កម្ពុជា និង​ពិភពលោក តាមរយៈ អ៊ែ​ម​មឺ​រឹត នៅ​ទីក្រុង​ឌូ​បៃ ដែលជា​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​។​

​អ៊ែ​ម​មឺ​រឹត ប្រតិបត្តិការ​ទាំងអស់​យន្តហោះ Airbus A៣៨០ និង​យន្តហោះ Boeing ៧៧៧ ដែល​បង្កើន​នូវ​បទពិសោធន៍​សម្រាប់​អ្នកដំណើរ​តាមរយៈ ភាព​ធំ​ទូលាយ ទំនើប និង​ទាន់សម័យ​។ ការហោះហើរ ជាមួយ អ៊ែ​ម​មឺ​រឹត អ្នកដំណើរ នឹង​សប្បាយ រីករាយ​ក្នុងការ​ធ្វើដំណើរ​ប្រៀប​ដូច​សម្រាក​វិស្សមកាល​ដែរ​។​

​គួរ​បញ្ជាក់ដែរថា​! អ្នកដំណើរ​មកពី​គ្រប់ទិសទី​អាច​រីករាយ​ជាមួយនឹង ប្រព័ន្ធ​កម្សាន្ត អាយ​ស៍ (ice) ដែលមាន​កម្មវិធី​កម្សាន្ត​ជាង​៣៥០០ ប៉ុ​ស្ត៍ ក្នុងនោះ​រួមមាន ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍រ ត​ម្ត្រី​និង​ហ្គេម​ផងដែរ តាមរយៈ ប្រព័ន្ធ​កម្សាន្ត ក្នុង​យន្តហោះ ដែល​ទទួលបាន​ពានរង្វាន់ សម្រាប់​ប្រព័ន្ធ​កម្សាន្ត ដែល​ហៅ​កាត់​ថា​អាយ​ស៍ ice​។ អ្នកដំណើរ​ក៏​អាច​ភ្ជាប់​ប្រព័ន្ធ Wi-Fi សម្រាប់​ប្រើប្រាស់ លើ​យន្តហោះ ព្រម ទាំង​មានឱកាស​ពិសារ​អាហារ ក្នុង​តំបន់ យ៉ាង​ឆ្ងាញ់​ពិសារ ទៀតផង​។ ក្រៅពីនេះទៀត​អ្នកដំណើរ នឹង​អាច​យក​វ៉ា​លី ចូល​រហូតដល់​៣៥ គីឡូក្រាម សម្រាប់​ថ្នាក់​សន្សំសំចៃ (Economic Class) និង​៤០ គីឡូក្រាម សម្រាប់​អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម (Business Class)​។​

​សម្រាប់​អតិថិជន ដែល​ជ្រើសរើស ធ្វើដំណើរ​លក្ខណៈ គ្រួសារ នឹង​រីករាយ​ជាមួយ ការផ្តល់ជូន​កាដូ​ពិសេសៗ លើ​យន្តហោះ រួមមាន​ល្បែងក្មេងលេង Fly with Me Animals Soft Toys សម្រាប់​ទារក និង​ល្បែងក្មេងលេង Fly with Ma Lonely Planet សម្រាប់​កុមារ​តូចៗ ដែលមាន​អាយុ​ពី ៦ ដល់ ១២​ឆ្នាំ​។ បន្ថែម​ពីនេះ មាន​ប៉ុស្តិ៍​កុមារ​ជាង ៩០ ប៉ុស្តិ៍ លើ​ប្រព័ន្ធ​កម្សាន្ត អាយ​ស៍ ice និង​អាហារ​ពិសេស​របស់ កុមារ​នៅលើ​យន្តហោះ​។​

​គួរ​រំលឹក​ផងដែរ​ថា​! ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត មាន​ប្រតិបត្តិ​ល​ការ ហោះហើរ ជា​រៀងរាល់ថ្ងៃ ពី​ទីក្រុង​ភ្នំពេញ ទី​កាន់​ទីក្រុង​ឌូ​បៃ ដោយ​ឆ្លងកាត់​ទីក្រុង យ៉ាំង​ហ្គោ​ន​។ សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ជើងហោះហើរ តាម​អ៊ែ​ម​មឺ​រឹត អ្នកធ្វើដំណើរ អាចទាក់ទង​ទៅកាន់ ការិយាល័យ អ៊ែ​ម​មឺ​រឹត នៅ​ប្រទេស​កម្ពុជា តាមរយៈ លេខ​ទូរស័ព្ទ ០២៣៩៩៨១៦៨ ឬ អ៊ីម៉េល [email protected] ឬ កក់​សំបុត្រ​យន្តហោះ​តាមរយៈ www.emirates.com/kh ឬ​ទាក់ទង ភ្នាក់ងារ ធ្វើដំណើរ ដែល​នៅ​ជិត​បំផុត​។ តម្លៃ​សំបុត្រ គឺ​រាប់បញ្ចូល​ទាំង​ពន្ធ និង​ការបង់​បន្ថែម​ផ្សេងៗ និង​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​


 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com