ពីនេះ ពីនោះ
«សង្កេត» ជាពាក្យខ្មែរ ចំណែក«អង្កេត»ជាពាក្យកម្ចីពីបារាំង
× វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពី អត្ថន័យដូចគ្នាថា ការត្រួតពិនិត្យដើម្បីឲ្យឃើញភាពច្បាស់លាស់នោះ ជាពាក្យខ្មែរថា «សង្កេត» ចំណែកជាពាក្យកម្ចីពីបារាំងថា «អង្កេត» សរសេរជាភាសាបារាំង Enquête។
«សង្កេត» ជាភាសាសំស្ក្រឹត និងបាលី មានន័យថា ការណាត់គ្នា,ប្តេជ្ញាគ្នា, ការយល់ព្រមជាមួយ, ការត្រួតពិនិត្យមើលឲ្យដឹងច្បាស់លាស់។ «សង្កេត» ដែលខ្មែរភាគច្រើនប្រើ ជាកិរិយាសព្ទ សំដៅលើ ការត្រួតពិនិត្យ,ចំណាំ, គ្នេរគ្នាន់, រំពឹងមើលឲ្យឃើញជាក់។ សង្កេតការណ៍បោះឆ្នោត ដើម្បីពិនិត្យស្ថានភាពនៅពេលបោះឆ្នោត។
ចំណែក «អង្កេត» ជាពាក្យកម្ចីពីបារាំង Enquête សំដៅលើការស៊ើបសួរបញ្ជាក់សាក្សី និងជាដំណើររកឲ្យដឹងការណ៍ពិត។ អាជ្ញាអង្កេត មន្ត្រីដែលតុលាការចាត់ឲ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឲ្យឃើញពិត៕
© រក្សាសិទ្ធិដោយ thmeythmey.com