ប្រាសាទសំបូរព្រៃគុក ទទួលបាន​ភ្ញៀវ​ជាង​២៥​ម៉ឺន​នាក់ នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨
ជាតិ
ប្រាសាទសំបូរព្រៃគុក ទទួលបាន​ភ្ញៀវ​ជាង​២៥​ម៉ឺន​នាក់ នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨
06, Jul 2018 , 9:19 pm        
រូបភាព
ប្រាសាទសំបូរព្រៃគុក
ប្រាសាទសំបូរព្រៃគុក
​កំពង​ធំ​៖ ប្រាសាទសំបូរព្រៃគុក  មាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​សរុប​២៥១.២៩៦​នាក់ ក្នុងនោះ​មាន​ទេសចរ​ជាតិ​ចំនួន​២៣៨.៨៦១​នាក់ និង​អន្តរជាតិ​១២.៤៣២​នាក់ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ។ នេះ​បើ​យោង​តួលេខ​ដែល​ផ្តល់​ដោយ​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង​ធំ ។​



​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​មក​ទស្ស​នា​នៅតាម​រមណីយដ្ឋាន ក្នុង​ខេត្តកំពង់ធំ រួមមាន​រមណីយដ្ឋាន​វប្បធម៌​-​ធម្មជាតិ​ភ្នំ​សន្ទុក រមណីយដ្ឋាន​កែច្នៃ​ស្ទឹង​ជី​និ​ត រមណីយដ្ឋាន​បឹង​សំរឹទ្ធ រមណីយដ្ឋាន​ប្រាសាទ​គុក​នគរ រួមទាំង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​នេះ ដែលមាន​ជាង​៣០​ម៉ឺន​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ជាង​២៩​ម៉ឺន​នាក់​កើនឡើង​ជាង​៦៥​ភាគរយ និង​ទេសចរ​អន្តរជាតិ​ចំនួន​ជិត​១​ម៉ឺន ៤​ពាន់​នាក់ កើនឡើង​ជិត​៤៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។​

​សូម​រម្លឹកថា ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៩    ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​Krakow ប្រទេស​ប៉ូឡូញ​៕


Tag:
 ប្រាសាទសំបូរព្រៃគុក​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66564 [1] => 9 [2] => ប្រាសាទសំបូរព្រៃគុក ទទួលបាន​ភ្ញៀវ​ជាង​២៥​ម៉ឺន​នាក់ នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨ [3] => content [4] => [5] => ប្រាសាទសំបូរព្រៃគុក​, បេតិកភណ្ឌ​ [6] => 126 [7] => 0 [8] => )