យូ​មី យូ​មី ប៊ូ​ហ្វេ ប៊ី​ប៊ី​ឃ្យូ និង​ស៊ុប ហាង​ហ្វ្រេ​ន​ឆាយ​ថ្មី​ដែល​បើក​សាខា​ដំបូង​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ជូន​ពិសេសៗ​ជាច្រើន​
អត្ថបទពាណិជ្ជកម្ម
យូ​មី យូ​មី ប៊ូ​ហ្វេ ប៊ី​ប៊ី​ឃ្យូ និង​ស៊ុប ហាង​ហ្វ្រេ​ន​ឆាយ​ថ្មី​ដែល​បើក​សាខា​ដំបូង​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ជូន​ពិសេសៗ​ជាច្រើន​
07, Jul 2018 , 11:20 am        
រូបភាព
​ភ្នំពេញ​៖ ហាង Umi Umi Buffet BBQ និង Soup បាន​បើក​ដំណើរការ​ហាង​សាកល្បង នៅ​ថ្ងៃទី​៧ ខែកក្កដា​នេះ ជាមួយនឹង​ការបម្រើ​នូវ​អាហារ និង​ភេសជ្ជៈ​ដ៏​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​អតិថិជន ជាពិសេស ប៊ូ​ហ្វេ​លក្ខណៈ​ជា​គ្រួសារ ឬ​ជួបជុំ​មិត្តភក្តិ​។ 

​ហាង យូ​មី យូ​មី ប៊ូ​ហ្វេ ប៊ី​ប៊ី​ឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) ជា​ហ្វ្រេ​ន​ឆាយ​ថ្មី​មួយ ដែល​នាំចូល​ដោយ​ក្រុមហ៊ុន VDP Co., Ltd និង​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន We Goal Consulting Co., Ltd.​។ យូ​មី យូ​មី ទទួលបាន​សិទ្ធិ​ជា​ហ្វ្រេ​ន​ឆាយ​ផ្ដាច់មុខ​នៅ​កម្ពុជា ក្នុង​កិច្ច​ការពង្រីក វិសាលភាព​បម្រើ​ដល់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ជា​លក្ខណៈ​ក្រុមគ្រួសារ ជា​ក្រុម ឬ​កម្មវិធី​ពិសា​អាហារ​ផ្សេងៗ​។ យូ​មី យូ​មី មាន​រូបមន្ដ​ពិសេស​មកពី​ប៉េកាំង ដែលមាន​បម្រើ​ជូន​ដូចជា ទឹក​ស៊ុប​បី​ជម្រើស (​រសជាតិ​បន្លែ​ផ្លែឈើ រសជាតិ​ស៊ី​ឈ័ន និង​រសជាតិ​សារូ​វី​ស៊ូ​) ។ យូ​មី យូ​មី ក៏មាន​បា​ប៊ី​ឃ្យូ សាច់​អាំង បង្កង សាច់​ជៀម សាច់គោ​អូស្ត្រាលី គ្រឿង​សមុទ្រ អម​ជាមួយនឹង​ស៊ុប​ក​ម្ម៉​ង់​ផងដែរ​។



​លោក យឹ​ង សារ៉ាត់ នាយក​ក្រុមហ៊ុន We Goal Consulting Co., Ltd. បាន​លើកឡើងថា វត្តមាន​របស់ យូ​មី យូ​មី គឺជា​ការឆ្លើយតប​តម្រូវ​ការ​ទីផ្សារ​នៅ​កម្ពុជា ដែល​កំពុង​ពេញនិយម​លើ​ភោជនីយដ្ឋាន​លក្ខណៈ​ប៊ូ​ហ្វេ បា​ប៊ី​ឃ្យូ និង​ស៊ុប សម្រាប់​ពលរដ្ឋ​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ ដើម្បី​ប្រកួតប្រជែង​គុណភាព​ចំណីអាហារ និង​ភេសជ្ជៈ លើ​ទីផ្សារ​នេះ យូ​មី យូ​មី ប្ដេជ្ញា​នឹង​ពង្រឹងគុណភាព សេវាកម្ម តំលៃ​សមរម្យ ក្នុងនាម​ពាណិជ្ជកម្ម​លក្ខណៈ Franchise នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក យឹ​ង សារ៉ាត់​។​

​សូមបញ្ជាក់ថា Umi Umi Buffet និង​Soup ចាប់ផ្តើម​បើក​សាកល្បង​ហាង​របស់ខ្លួន ពីថ្ងៃ​ទី ៧ ដល់ ២១ ខែកក្កដា​នេះ ជាមួយនឹង​ការផ្ដល់ជូន​កម្មវិធី​ពិសេសៗ​ជាច្រើន​ដល់​អតិថិជន​។ កម្មវិធី​ពិសេស​ទាំងនោះ មានដូចជា  ហ្វ្រី​(Free)​ជូន​កុមារ​ទាំងអស់​ដែលមាន​កម្ពស់​ក្រោម​១.២​ម៉ែត្រ និង​ការផ្តល់ជូន កាត​ដែលមាន​ទឹកប្រាក់ ស្មើនឹង​ប្រាក់​ដែល​លោកអ្នក​បាន​ចំណាយ ដើម្បី​អញ្ជើញ​មក​ពិសា​លើក​ក្រោយ​ទៀត សម្រាប់​អតិថិជន ដែល​អញ្ជើញ​មក​ពិសា​អាហារ​ក្នុងកំឡុងពេល​បើក​សាក​ល្បង​នេះ​។ លើសពីនេះ Umi Umi Buffet និង​Soup នឹង​ថែម​ការ​ទទួលទាន​អាហារ​ឥតគិតថ្លៃ​១​នាក់​ភ្លា បើ​លោក​អញ្ជើញ​មក​៣​នាក់​។ Umi Umi Buffet និង​Soup ក៏ នឹង​ផ្ដល់ជូន​កាត VIP សម្រាប់​បញ្ចុះ​តំលៃ ១០% ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​ផងដែរ​។​



​ទំនាក់ទំនង​កក់​កន្លែង​ទុកជាមុន តាម​លេខ​ទូរ​សព្ទ​៖ ០១៧/ ០៩៣ ៨២០ ១៦៨ ។ យូ​មី យូ​មី ប៊ូ​ហ្វេ បា​ប៊ី​ឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) មាន​ទីតាំង​នៅផ្ទះ​លេខ​៤ ផ្លូវ​១៩៨៦ (​ទល់មុខ​ការិយាល័យ បុរី​ភ្នំពេញ​ថ្មី​) ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Mr. Lee Philip
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66579 [1] => 69 [2] => យូ​មី យូ​មី ប៊ូ​ហ្វេ ប៊ី​ប៊ី​ឃ្យូ និង​ស៊ុប ហាង​ហ្វ្រេ​ន​ឆាយ​ថ្មី​ដែល​បើក​សាខា​ដំបូង​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ជូន​ពិសេសៗ​ជាច្រើន​ [3] => content [4] => [5] => Mr. Lee Philip [6] => 127 [7] => 0 [8] => )