ជាតិ
ជប៉ុន ផ្តល់​នាវា​ល្បាត​២​គ្រឿង​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការរត់ពន្ធ​ក្នុង​តំបន់​សមុទ្រ​
08, Jul 2018 , 1:39 pm        
រូបភាព
រូប​​ភាព​ពី​​​ហ្វេស​​ប៊ុក អគ្គនា​​យក​​ដ្ឋាន​​​​គយ​ និង​​​រដ្ឋាករ​​​កម្ពុជា
រូប​​ភាព​ពី​​​ហ្វេស​​ប៊ុក អគ្គនា​​យក​​ដ្ឋាន​​​​គយ​ និង​​​រដ្ឋាករ​​​កម្ពុជា
​ភ្នំពេញ​៖ គយ​ជប៉ុន នឹង​បញ្ជូន​នាវា​ល្បាត​ចំនួន ២​គ្រឿង​ដល់​គយ​កម្ពុជា នៅ​ចុងខែ​តុលា ដើម្បី​ជួយ​ទប់ស្កាត់ និង​បង្ក្រាប អំពើ​រត់ពន្ធ​ក្នុង​តំបន់​សមុទ្រ​កម្ពុជា​។ នេះ​បើតាម​ទី​ភ្នា្ក​ក់​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) ដែល​ឲ្យ​ដឹង​ទៀតថា កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំងពីរ​។



​តាម AKP នាវា​ល្បាត​ទាំង​២​គ្រឿង​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹងសមត្ថភាព​ការិយាល័យ​នាវាចរ​គយ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៅ​តំបន់​សមុទ្រ ក៏ដូចជា​ពង្រឹង​ប្រសិទ្ធភាព​ប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ​របស់​គ​យ​កម្ពុជា​៕

Tag:
 ជប៉ុន​
  កម្ពុជា​
 ​ នាវា​ល្បាត​
  ​ពន្ធ​
 ​ គយ​
© រក្សាសិទ្ធិដោយ thmeythmey.com