ជាតិ
សេដ្ឋកិច្ច
តំបន់ទេសចរណ៍ជាច្រើន នឹងបង្ហាញខ្លួននៅកោះពេជ្រក្នុងខែនេះ
× ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នឹងរៀបចំពិព័រណ៍ទេសចរណ៍ជាតិ (CATA Travel Fair) លើកដំបូង ក្រោមប្រធានបទកំណប់ទ្រព្យទេសចរណ៍កម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ខែកក្កដា ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
បណ្ដារមណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អាកាសចរ សណ្ឋាគារ ភោជនីយដ្ឋាននានា នឹងដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងពិព័រណ៍នេះ ដែលមានស្តង់ចំនួន ១៥០ ។
ពិព័រណ៍ទេសចរណ៍ជាតិលើកទី១នេះ នឹងចូលរួមជំរុញចលនាដើរកម្សាន្តក្នុងស្រុករបស់ពលរដ្ឋខ្មែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងក្នុងកិច្ចប្រជុំរៀបចំពិព័រណ៍នេះថា កម្មវិធីនេះនឹងផ្ដល់ឱកាសដល់សហគមន៍ទេសចរណ៍ក្នុងស្រុក មានឱកាសដាក់បង្ហាញផលិតផលទេសចរណ៍ទៅដល់ប្រជាពលរដ្ឋ ដើម្បីស្រូបយកកំណើនទេសចរក្នុងគោលដៅទេសចរណ៍របស់ខ្លួន។
កម្មវិធីប្រូម៉ូសិនពិសេសផ្សេងៗ កម្មវិធីកម្សាន្ត ការធ្វើបទបង្ហាញលើប្រធានបទទេសចរណ៍ កម្មវិធីម្ហូបអាហារ នឹងត្រូវធ្វើឡើងផងដែរក្នុងពិព័រណ៍នេះ៕
Tag:
ពិព័រណ៍ទេសចរណ៍ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com