កីឡាអន្តរជាតិ
អន្តរជាតិ
លោក Fernando Hierro លាលែង​ពី​តំណែង​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​
09, Jul 2018 , 9:42 am        
រូបភាព
លោក Fernando Hierro ដឹកនាំអេស្ប៉ាញបាន​៤ប្រកួតនៅ World Cup។ រូបថត FIFA.COM
លោក Fernando Hierro ដឹកនាំអេស្ប៉ាញបាន​៤ប្រកួតនៅ World Cup។ រូបថត FIFA.COM
ដោយ: ថ្មីៗ
​លោក Fernando Hierro ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត FIFA World Cup ឆ្នាំ​២០១៨ បាន​លាលែង​ពី​តំណែង ហើយ​លោក​ក៏​នឹង​វិលត្រឡប់​ទៅកាន់​ការងារ​ដើម​ក្នុងតួនាទី​ជានា​យក​កីឡា​ទៀត​ដែរ​។​



អត្ថបទទាក់ទង
 
​លោក Hierro ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់​អេ​ស្ប៉ា​ញ ក្រោយ​ការបណ្តេញ​លោក Julen Lopetegui ចេញពី​តំណែង រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុន​ការបើក​ព្រឹត្តិការណ៍ FIFA World Cup នៅ​រុស្ស៊ី​។​
 
​ជើងឯក​ឆ្នាំ​២០១០ បាន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយសារ​ម្ចាស់ផ្ទះ​រុស្ស៊ី ក្រោយ​ស្មើ ១-១ ។ សម្រាប់​ការប្រកួត​ក្នុង​ពូ​ល B អេ​ស្ប៉ា​ញ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ក្រោយ​ស្មើ​ព័រ​ទុយ​ហ្គា​ល់ ៣-៣ ឈ្នះ​អ៊ីរ៉ង់ ១-០ និង​ស្មើ​ម៉ា​រ៉ុ​ក ២-២ ។​
 
​លោក Hierro អាយុ​៥០​ឆ្នាំ ទទួលខុសត្រូវ​ចំពោះ​ការធ្លាក់​ចេញ​របស់​អេ​ស្ប៉ា​ញ​ពី World Cup​។ សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បាន​កោតសរសើរ​ការ​ខំប្រឹងប្រែង​របស់លោក Hierro ដោយ​ឈរលើ​ស្មារតី​វិជ្ជាជីវៈ​៕

Tag:
 FIFA World Cup
 
© រក្សាសិទ្ធិដោយ thmeythmey.com