អន្តរជាតិ
មនុស្សស្លាប់កើនដល់១៥៦នាក់ក្នុងគ្រោះមហន្តរាយដ៏ធំនៅជប៉ុន គ្រោះទឹកជំនន់ និងបាក់ដីនៅជប៉ុន។ រូបថត AFP
× គ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងបាក់ដីនៅប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនដល់១៥៦នាក់ហើយ ដោយគិតត្រឹមល្ងាចថ្ងៃអង្គារនេះ។ បើតាមការផ្សាយរបស់ AFP ក្រុមសង្គ្រោះបានឆ្លងពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកមនុស្សដែលត្រូវជួយសង្គ្រោះ។
នេះជាគ្រោះធម្មជាតិដ៏ធំនៅភាគកណ្តាល និងភាគខាងលិចប្រទេសជប៉ុននារយៈពេលជាង៣ទសវត្សរ៍ចុងក្រោយ ខណៈមនុស្សជាច្រើនទៀតកំពុងបន្តបាត់ខ្លួន។
ក្រុង Kuashiki ត្រូវបានជន់លិចគ្រប់ស្រុកទាំងអស់ ដោយពលរដ្ឋមួយចំនួននាំគ្នាឡើងទៅដំបូងផ្ទះដើម្បីរង់ចាំការជួយសង្គ្រោះ។ កងកម្លាំងប្រមាណ៧៥០០០នាក់ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការជួយសង្គ្រោះ ខណៈអាកាសក្តៅខ្លាំង កំពុងក្លាយជាការគំរាមកំហែងថ្មីមួយទៀត។
ទាក់ទងនឹងបញ្ហា លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនទៅក្រៅប្រទេសដើម្បីដោះស្រាយទុក្ខលំបាកពលរដ្ឋរបស់ខ្លួន ហើយលោកគ្រោងទៅកាន់តំបន់ Okayama នាថ្ងៃពុធ៕
Tag:
គ្រោះមហន្តរាយ
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com