កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះបែលហ្ស៊ិក ១-០ Umtiti អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថត FIFA.COM
× បារាំងដែលជាម្ចាស់ជើងឯកឆ្នាំ១៩៩៨ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2018 ក្រោយឈ្នះបែលហ្ស៊ិក ១-០ នៅកីឡដ្ឋាន Saint Petersburg។
ការប្រកួតនៅតង់ទីមួយ មិនមានការស៊ុតបាល់បញ្ចូលទីឡើយ។ ឈានដល់នាទី៥១ Antoine Griezmann បានទាត់បាល់ចេញពីជ្រុង ហើយ Samuel Umtiti បានតែតបាល់បញ្ចូលទីនាំជ័យជម្នះដល់ក្រុមមាន់គកដែលដឹកនាំដោយលោក Didier Deschamps៕
© រក្សាសិទ្ធិដោយ thmeythmey.com