តើ​ក្រូ​អាស៊ី ឬ​អង់គ្លេស ដែល​ត្រូវ​ឡើងទៅ​ជួប​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup?

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
តើ​ក្រូ​អាស៊ី ឬ​អង់គ្លេស ដែល​ត្រូវ​ឡើងទៅ​ជួប​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup?
11, Jul 2018 , 4:25 pm         627
រូបភាព
អ្នកគាំទ្រក្រូអាស៊ី និងអង់គ្លេស។ រូបថត AFP
អ្នកគាំទ្រក្រូអាស៊ី និងអង់គ្លេស។ រូបថត AFP
ដោយ: រួបរួម
​បារាំង​កំពុង​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​បែលហ្ស៊ិក ១-០ ។ នា​វេលា​ម៉ោង​១​អធ្រាត្រ​នេះ ក្រូ​អាស៊ី និង​អង់គ្លេស ត្រូវ​ប្រជែង​គ្នា​នៅ​កីឡដ្ឋាន  Luzhniki Stadium ក្រុង​មូ​ស្គូ​។



​នេះ​ជា​ជំនួប​លើក​ទី​៨​រវាង​ក្រុម​ទាំងពីរ ដោយ​កន្លងមក អង់គ្លេស​ឈ្នះ​៤​លើក ក្រូ​អាស៊ី​ឈ្នះ​២​លើក និង​ស្មើ​១​លើក​។ សម្រាប់​ព្រឹត្តិការណ៍​ធំ ពួកគេ​ធ្លាប់​ជួបគ្នា​តែ​១​លើក​គត់ នា​ពេលដែល​អង់គ្លេស​ឈ្នះ ៤-២ នា​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ Euro 2004 ។​

​អង់គ្លេស​នឹង​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup លើក​ទី​៣ ដោយ​កាលពី​ឆ្នាំ​១៩៦៦ ពួកគេ​យក​បំបាក់​ព័រ​ទុយ​ហ្គា​ល់ ២-១ ក្នុង​ដំណើរ​ទៅ​ឈ្នះ​ជើងឯក ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩០ ពួកគេ​ចាញ់​អាល្លឺម៉ង់ ក្រោយ​ការសម្រេច​ក្តី​ដោយ​បាល់​ប៉េ​ណា​ល់​ទី​។​

​ក្រូ​អាស៊ី មាន​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​៨​នាក់​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នេះ ។ ពួកគេ​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​១៩៩៨ ដែលជា​បង្ហាញខ្លួន​លើកដំបូង​នៅ World Cup ដោយបាន​ចាញ់​ម្ចាស់ផ្ទះ​បារាំង ២-១ ហើយ​ឈ្នះ​ហូ​ឡង់​ក្នុង​លទ្ធផល​ដូចគ្នា​នា​ការប្រកួត​ដណ្តើមយក​លេខ​៣ ។​

Harry Kane ដែលមាន​៦​គ្រាប់​នៅក្នុង​ដៃ គឺជា​កម្លាំង​ដ៏​មុត​ស្រួច​របស់​អង់គ្លេស ខណៈ Mario Mandzukic រួមចំណែក​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​៤​គ្រាប់​សម្រាប់​ក្រូ​អាស៊ី​។ អង់គ្លេស​ត្រូវបាន​ចាត់ទុក​ថា ជា​ក្រុម​ដ៏​គ្រោះថ្នាក់​នៅ​រាល់ពេល​មានការ​ទាត់​បាល់​ពិន័យ set-pieces ខណៈ​ក្រូអាស៊ី នឹង​គំរាមកំហែង​តាមរយៈ​ជំនាញ​នៃ​ការ​តែ​តបាល់​បញ្ចូល​ទី​៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង