ពីនេះ ពីនោះ
តើគេត្រូវសរសេរជា «វិញ្ញាសារ» ឬ «វិញ្ញាសា» ?
× បើគេសរសេរ «វិញ្ញាសារ» គឺខុសទាំងស្រុងតែម្តង។ តែបើគេសរសេរ ជា «វិញ្ញាសា» ទើបត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរ។ នេះជាការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត។
«វិញ្ញាសា» ជាពាក្យផ្សំដោយ «វិញ្ញា» មានន័យថា ការយល់, ដឹងច្បាស់, ជាក់លាក់ និង«អាសា» មានន័យថា បំណង, ប្រាថ្នា។ ដូច្នេះ «វិញ្ញាសា» មានពេញលេញថា បំណងដើម្បីឲ្យដឹងច្បាស់លាស់។
វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «វិញ្ញាសា» ជាការសាកល្បងដឹងពីអ្វីមួយ, ជាក្រដាសអក្សរផ្តិតពុម្ពដែលត្រូវពិនិត្យកែ។ ពិនិត្យវិញ្ញាសា, កែវិញ្ញាសា, វិញ្ញាសាសរសេរ, វិញ្ញាសាសួរផ្ទាល់មាត់, វិញ្ញាសាប្រឡង ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com